ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យបានម្នាក់ក្នុងចំណោមបក្សពួក២នាក់ក្រោយពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្រ្តីជនជាតិចិនម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលបង្រ្កាបជនសង្ស័យបានម្នាក់ក្នុងចំណោមមបក្សពួក២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទពីស្រ្តីជនជាតិចិនកំពុងដើរតាមផ្លូវមិនបានសំរេចបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០២០នៅចំណុចផ្លូវសប៊ិត សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះជាស្រ្តីជនបរទេសមិនស្គាល់អត្តសញ្ញាណ(មិនមកប្តឹងទេ)។ 

ជនសង្ស័យឈ្មោះ ផុន សារឿន ហៅវ៉ាន់ភេទប្រុសអាយុ១៦ឆ្នាំជាតិខ្មែរ មុខរបអ្នកដឹកម្ហូបតាមអនទ្បាញ ស្នាក់នៅផ្ទះលេខ ១៤Eo ផ្លូវជាតិលេខ១ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ។

 វត្ថុតាងដកហូតមាន៖

ម៉ូតូ០១គ្រឿង ម៉ាកហុង ឌ្រីមសង់ពណ៌ខ្មៅសេរី២០១៩ពាក់ស្លាកលេខភ្នំពេញ១HR-១៤៥៥ ឃាត់ខ្លួនពីបទឆក់ទូរស័ព្ទ(មិនបានសំរេច) ។

លោក សាល សណ្ដុះ នាយប៉ុស្តិ៍ទន្លេបាសាក់ បានអោយដឹងថាមុនកើតហេតុម៉ោង៥និង៣០នាទីទៀបភ្លឺថ្ងៃទី០១ ខែ តុលា ឆ្នាំ ២០២០កម្លាំងនគរបាលប៉ុស្តិ៍សហការកម្លាំងព្រហ្មទណ្ឌខណ្ឌល្បាតក្នុងមូលដ្ឋានជាពិសេសផ្លូវដែលជនសង្ស័យតែងតែធ្វើសកម្មភាពឆក់កាបូបឬទូរស័ព្ទដៃពីជនបរទេសរួចជនសង្ស័យឈ្មោះ ផុន សារឿនបានបេីកម៉ូតូឌុបបក្សពួកខ្លួនឈ្មោះ រាជ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ជាតិខ្មែរមិនស្គាល់លំនៅដ្ឋានចេញពីកោះពេជ្រតាមស្ពានហង្សបត់មកខាងផ្សារអុី អនតាមបណ្តោយផ្លូវសបុិតខណះពេលជនសង្ស័យខាងលេីឃេីញស្រ្តីជនបរទេសដេីរចុចទូរស័ព្ទដៃតែម្នាក់ឯងនៅដៃខាងស្តាំទេីបជនសង្ស័យឈ្មោះ ផុន សារឿនបានបេីកម៉ូតូត្រលប់ ក្រោយទុកអោយឈ្មោះរាជជាអ្នកឆក់ លុះពេលជនសង្ស័យបេីកម៉ូតូមកអែបជនរងគ្រោះឈ្មោះរាជបានលូកដៃឆក់ ទូរស័ព្ទដៃ ប៉ុន្តែត្រូវបានជនសង្ស័យឈ្មោះផុនសារឿនងាកក្បាលម៉ូតូចេញក៍ផុតដៃជនសង្ស័យឈ្មោះរាជឆក់មិនបានក៍ត្រូវសមត្តកិច្ចល្បាតប្រទះឃេីញដេញតាមដល់ក្រោយក្រសួងការបទេសឃាត់បានឈ្មោះផុនសារឿនចំណែកឈ្មោះ រាជលោតចេញពីម៉ូតូរត់គេចខ្លួនបាត់។

បច្ចុប្បន្ន ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

 

ដោយ៖ជី ណា


ចែករំលែក៖