ខេត្តព្រះវិហារ៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ទី០១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៧៖៣០នាទី មានរថយន្ត និងម៉ូតូ ព្រលះគ្នាពេញទំហឹងបណ្តាល ឲ្យម៉ូតូនិងរថយន្តហោះចូលព្រៃផ្ងារជើង ធ្វើឲ្យអ្នកបើកបរម៉ូតូស្លាប់ក្នុងព្រៃ យ៉ាងអាណោចអាធ័ម ចំណែកតៃកុងរថយន្តក្រោយកើតហេតុ មិនបានរងរបួសឡើយ ហើយក៏រត់បាត់ស្រមោលបន្សល់តែរថយន្តបង្ក ម៉ូតូរងគ្រោះ រួមទាំងសាកសពក្មេងវ័យជំទង់២នាក់ចោលនៅក្នុងព្រៃ នៅចំណុចផ្លូវជាតិលេខ៩ ចុងផ្លូវភ្លោះ ស្ថិតនៅក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
បើតាមសមត្ថកិច្ចនគបាលចរាចរណ៍បានឲ្យដឹងថា៖រថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-4855 អ្នកបើកបរថយន្តមិនស្គាល់អត្តសញ្ញាណ ក្រោយពេលបង្កររួចក៏រត់គេចខ្លួនបាត់៕
ចំណែកម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះវិហារ1D-2067 ត្រូវបាន(ខូចខាតធ្ងន់)រួមដំណើ២អ្នកស្លាប់ទាំងពីរ ទី១,អ្នកបើកបរម៉ូតូ ឈ្មោះ ហុន ពិសី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្រម៉ូវ សង្កាត់ប៉ាលហាល (ស្លាប់) ។
ទី២,អ្នករួមដំណើរឈ្មោះ ជង់ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិស្រម៉ូវ សង្កាត់ប៉ាលហាល(ស្លាប់)។
ក្រោយកើតហេតុសមត្ថកិច្ចបានប្រគល់សាកសពទាំងពីរ ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។ ចំណែករថយន្តបង្កនិងម៉ូតូសមត្ថកិច្ចនាំយកមករក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលខេត្តព្រះវិហារ និងស្រាវជ្រាវរកតៃកុងរថយន្តបង្ក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖មាស សុផាត