ព័ត៌មានទាន់ហេតុការណ៍៖

ពលករខ្មែរលួចឆ្លងដែនចូលប្រទេសថៃ៥នាក់ត្រូវទាហានថៃចាប់បញ្ជូនមកកម្ពុជាវិញ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖យោងតាមការចុះផ្សាយสระแก้ว-77 ข่าวเด็ด-កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះថា កងកម្លាំងការពារព្រំដែនថៃកំពុងធ្វើការរឹតបន្តឹង បញ្ហាលបលួចចូលប្រទេសថៃដោយខុសច្បាប់ ជាពិសេសតាមច្រករបៀង អំឡុងពេលបិទព្រំដែន ដើម្បីទប់ទល់ការរាតត្បាតជំងឺកូវីដ-19 តាមបន្ទាត់ព្រំដែនកម្ពុជា ថៃខេត្តស្រះកែវ យ៉ាងតឹងរ៉ឹង ។

 ចុងក្រោយ សមត្ថកិច្ចទាហានប្រាណកងរយទី1205 បានត្រួតពិនិត្យឃើញពលករខ្មែរចំនួន៥នាក់ខណ:កំពុងធ្វើដំណើរជិតព្រំដែនថៃក្នុងនោះមានប្រុស៣ ស្រី២ នៅត្រង់បរិវេណភូមិណា ឃ្លៀង ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ទើបឃាត់ខ្លួនយកទៅសាកសួរ នៅទីបញ្ជាការកងរយទាហានប្រាណទី1205។

  សមត្ថកិច្ចថៃបានឲ្យដឹងថា បន្ទាប់ពីបានសួរនាំ ទើបដឹងថា ពលរដ្ឋខ្មែរខាងលើនេះបាន ធ្វើដំណើរចូលមកប្រទេសថៃដើម្បីរកការងារធ្វើ ស៊ីឈ្នួលទូទៅខាងផ្នែកកសិកម្ម ដាំអំពៅ,ដំឡូង នៅក្នុងទឹកដីឃុំប៉ារ៉ៃ ស្រុកអារញ្ញ ដោយសារនៅខាងប្រទេសកម្ពុជាមិនមានការងារធ្វើ និងដោយធ្លាប់ចូល-ចេញប្រទេសថៃជាច្រើនលើក តាមច្រកព្រំដែនអន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ។

តែដោយសារប្រទេសទាំង២បិទព្រំដែន ទើបលួចចូលប្រទេសថៃតាមច្រករបៀង ដើម្បីរកការទូទៅធ្វើតែប៉ុណ្ណោះ។ក្រោយពីសមត្ថកិច្ចសួរនាំ ពិនិត្យវាស់កម្ដៅរាងកាយនឹងសរសេរកំណត់ហេតុរួចរាល់ សមត្ថកិច្ចក៏បញ្ជូនពលរដ្ឋខ្មែរទាំងនេះប្រគល់តម្រួតការពារព្រំដែនទី127 ភូមិណូន ម៉ាកមុន ដើម្បីទំនាក់ទំនងភាគីកម្ពុជាឲ្យត្រឡប់ទៅស្រុកកំណើតវិញ តាមច្រករបៀងត្រួតពិនិត្យភូមិអូរបីជាន់ឃុំអូបីជាន់ស្រុកអូរជ្រៅឈមនឹងភូមិ-ណូន ម៉ាកមុន ប្រទេសថៃ៕ដោយ ៖ វណ្ណា


ចែករំលែក៖