ព័ត៌មានទាន់ហេតុការណ៍៖

កុមារាម្នាក់ត្រូវឆ្កែខាំ២០ថ្ងៃធ្វើទុក្ខធ្ងន់ប្រធានមន្ទីរសុខាភិបាលខេត្តសម្រេចចិត្តបញ្ជូនទៅព្យាបាលបន្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖កុមារាម្នាក់ត្រូវឆ្កែខាំ២០ថ្ងៃមកហើយត្រូវបានក្រុមគ្រួសារយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ តែគ្រូពេទ្យពិនិត្យឃើញថា មានរោគសញ្ញា ជំងឺឆ្កែឆ្កួតកម្រឹតធ្ងន់ធ្ងរទើបលោក ប្រធានមន្ទីរសុខាភិបាលខេត្តសម្រេចបញ្ជូនបន្តទៅមន្ទីរខេត្តបាត់ដំបងដោយក្នុងនោះមានសមាជិក៦នាក់ទៀតក៏ត្រូវនាំទៅចាក់ថ្នាំការពារផងដែរ ។ 

       លោកវេជ្ជបណ្ឌិតឡេ  ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារដោយពិនិត្យឃើញស្ថានភាពជំងឺបែបនេះក៏រាយការណ៍បន្ទាន់ទៅកាន់មន្ទីរ(RRT )និង ប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពជា ជប៉ុនមង្គលបូរី នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២០ ឲ្យចុះមកពិនិត្យស្ថានភាពជំងឺ និងសួរសុខទុក្ខ ក្មួយប្រុស ឈ្មោះ គួយ រក្ស អាយុ ៩ឆ្នាំ រស់នៅជាមួយឳពុកម្តាយនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលត្រូវបានឆ្កែខាំរយៈពេល ប្រហែល២០ថ្ងៃមកហើយ។ ដោយជំងឺកាន់តែធ្ងន់ធ្ងរទើបបានបញ្ជូនមកកាន់មន្ទីរពេទ្យមិត្តភាព ជប៉ុន មង្គលបូរី។

នៅពេលនេះគ្រូពេទ្យពិនិត្យនិងព្យាបាលបានឲ្យដឹងថា  គ្រូពេទ្យបានពិនិត្យឃើញមនុស្សទាំងអស់នេះមានរោគសញ្ញាជំងឺឆ្កែឆ្កួតពិសេសក្មួយប្រុស គួយ រក្ស មានអាការៈធ្ងន់ធ្ងរជាងគេ។ 

សូមបញ្ជាក់ថា កុមារា គួយ រក្សមានឳពុកឈ្មោះ ម៉ៅ ខេមរា និងម្តាយ ឈ្មោះ  សុខ សាវន្ត ។គ្រូពេទ្យបានបន្តថា ក្រុមគ្រួសារនោះ មានសមាជិកចំនួន៦នាក់ទៀត ដែលប៉ះពាល់ ជាមួយករណីជំងឺឆ្កែឆ្កួត តែមិនទាន់មានរោគសញ្ញាទេ ក៏ស្នើឲ្យនាំទៅពិនិត្យនៅមន្ទីរពេទ្យដែរ ។ 

    លោកប្រធានមន្ទីរបានបន្តថា  ដោយបានការយកចិត្តទុកដាក់ និងទទួលបានអនុសាសន៍ពីសាស្រ្តចារ្យវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការសម្របសម្រួល ការងារពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ  រួមទាំងមានការជួយសម្របសម្រួលពីប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ផងនោះ  មន្ទីរពេទ្យមិត្តភាពស្រុកមង្គលបូរីសម្រេច បញ្ជូនក្មួយប្រុសរងគ្រោះទៅសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ចំណែកអ្នកពាក់ពន្ធ័៦នាក់ផ្សេងទៀត ( សមាជិក ក្នុងគ្រួសារ) ត្រូវបញ្ជូនទៅចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនៅវិទ្យាស្ថានប៉ាស្ទ័រសាខាខេត្តបាត់ដំបងផងដែរ ។ 

ទន្ទឹមនឹងនេះ មន្ទីរសុខាភិបាលខេត្តសូមអំពាវ ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសត្វឆ្កែឆ្មា ចិញ្ចឹមសូមមេត្តាយកទៅចាក់វ៉ាក់សាំងសត្វជាចាំបាច់ និងត្រូវចងខ្សែសត្វចិញ្ចឹម ឲ្យបានត្រឹមត្រូវ  ។ ដោយឡែកប្រសិនបើមានឆ្កែ ឆ្មាខាំ ត្រូវមកទទួលការពិគ្រោះ ឬ ចាក់វ៉ាក់សាំងការពារឲ្យបានទាន់ពេលវេលាតាមការណែនាំរបស់គ្រូពេទ្យនិងមិនត្រូវទទួលទានសាច់ឆ្កែ ឆ្មា នោះទេ ៕

ដោយ៖វណ្ណា


ចែករំលែក៖