ខេត្តព្រៃវែង៖ ដោយមានបទបញ្ជាពី លោកឧត្ដមសេនីយ៍ត្រី ឈួន គីមសានមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីលោក ទុង រតនា ព្រះរាជអាជ្ញាស្តីទីអមសាលាដំបូងខេត្តព្រៃវែង លោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌បានដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បដើម្បីបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធនៅចំណុចភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង។
មន្រ្តីកងរាជអាវុធហត្ថស្រុកពាមរក៍បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទី១-ឈ្មោះ ស៊ូ សាលី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមិនពិតប្រាកដជាប្តី និងទី២-ឈ្មោះទូច ណាវី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរមេផ្ទះ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ជាប្រពន្ធ។
វត្ថុតាងចាប់យកបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លាចំនួន៣៨៧កញ្ចប់ទម្ងន់១៦៦.៦៥ក្រាម, ម៉ូតូ១គ្រឿង, ទូរស័ព្ទដៃចំនួន៤គ្រឿង, ឧបករណ៍សម្រាប់ជក់ថ្នាំញៀន១សម្រាប់, ថង់សម្រាប់ច្រកថ្នាំមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួននិងរក្សាទុកបណ្តោះអាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រែវែងដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធី៕ជ្រោយពេជ្រ