ភ្នំពេញ៖ នាថ្ងៃសុក្រ ទី២ ខែតុលា ឆ្នាំ២០២០ម្សិលមុិញ ក្រសួងមហាផ្ទៃ បានសម្រេចបញ្ចូលគណបក្សឯកភាពជាតិខ្មែរ ដែលមានឈ្មោះសរសេរជាអក្សរកាត់ «គ.ឯ.ជ.ខ» ដែលមានទីស្នាក់ការកណ្ដាលតាំងនៅផ្ទះលេខA០៨៦ ភូមិសាលាឃុំ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ជាផ្លូវការ និងអនុញ្ញាតឲ្យធ្វើសកម្មភាពស្របតាមច្បាប់ ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ៕
ដោយ៖សិលា