ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប អះអាងថា៖ ប្រជាពលរដ្ឋ ១០.៧៧២នាក់ បន្ដចូលរួមចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ថ្ងៃទី២

ចែករំលែក៖

អន្តរជាតិ៖  នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (..) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលបណ្តោះអាសន្នសម្រាបថ្ងៃទី២ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ដោយបញ្ជាក់ថា មានប្រជាពលរដ្ឋ១០.៧៧២នាក់បានទៅចុះឈ្មោះបោះឆ្នោតថ្មី។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.. បានបញ្ជាក់ថា លទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ សម្រាប់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅទូទាំងប្រទេស មានដូចខាងក្រោម៖

ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន១០.៧៧២នាក់

អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន .៩៧០នាក់

អ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន .៧៧១នាក់

អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន .០៣៩នាក់។

លើសពីនេះ .., បន្ថែមថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី0 ដល់ថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

គួរបញ្ជាក់ថា .. ថែមទាំងបានអញ្ជើញប្រជាពលរដ្ឋទាំងអស់៖ ទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យប្រសិនបើមានចំណុចខុសឆ្គង ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ(កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០០៣) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុន អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

សូមចូលទៅកាន់គេហទំព័រwww.nec.gov.kh/khmer/taxonomy/term/327 ដើម្បីពិនិត្យមើលតារាងលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ ប្រចាំថ្ងៃ៕

ដោយ៖ស តារា


ចែករំលែក៖