ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញពិធីបុណ្យកឋិនទាន ចាំព្រះវស្សានៅវត្តទាំង ៥៣ ក្នុងស្រុកពញាឮ

ចែករំលែក៖

ភ្នំពេញ៖ រសៀលថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២០ នេះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារគណ:ពង្រឹងមូលដ្ឋានខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹងមូលដ្ឋានស្រុកពញាឮ និងក្រុមការងារ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកឋិនទាន ដែលបានផ្តួចផ្តើមឡើងដោយ លោកអភិបាលស្រុកពញាឮ ដើម្បីដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់ ចាំព្រះវស្សានៅវត្តទាំង ៥៣ ក្នុងស្រុកពញាឮ។
ក្នុងកម្មវិធីបុណ្យនេះ លោករដ្ឋមន្រ្តី និង​ក្រុម​គ្រួសារ​ បានប្រគេនបច្ច័យដល់ វត្តទាំង ៥៣ នូវបច្ច័យចំនួន ១ លានរៀលក្នុងមួយវត្ត​ និង​ក្រុម​ការងារ​ទាំង​អស់​ចូលរួមបច្ច័យ ក្នុង​មួយ​វត្ត​ ១​ លាន​រៀល បន្ថែមទៀតផងដែរ​​ ។
ឆ្លៀតក្នុងឱកាសនេះដែរ លោករដ្ឋមន្រ្តី បានអញ្ជើញចុះពិនិត្យការសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកពញាឮ ដែលបានធ្វើការសាងសង់ កាលពីថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ គិតមកដល់ថ្ងៃនេះសម្រេចបានប្រមាណ ៩០ % ហើយ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖