ខេត្តសៀមរាប ៖ ជនបរទេសម្នាក់បានស្លាប់នៅលើរថយន្ត ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនាវេលាម៉ោង ០០ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ នៅចំណុចភូមិ ត្រៀក សង្កាត់ សៀមរាប ក្រុង/ខេត្ត សៀមរាប បន្ទាប់ពីរអឹលជើងធ្លាក់ពីកាំជណ្តើរ ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ឈ្មោះDIMOV IVAN TSEVTANOV ភេទ ប្រុស កើតថ្ងៃទី ០១-០៥-១៩៥១ ជនជាតិ ប៊ុលហ្គារី កាន់លិខិតឆ្លងដែនលេខ ៩១២០៩០៨១៥ មុខរបរ ចូលនិវត្តន៍ ស្នាក់នៅផ្ទះជាមួយប្រពន្ធ ជនជាតិខ្មែរ ស្ថិតនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និង លោកវេជ្ជបណ្ឌិត អុិត ឆបឆរត័្ន គ្រូពេទ្យអមតុលាការបានសនិ្នដ្ឋានថា៖ជនរងគ្រោះស្លាប់ដោយសារ សម្ពាធឈាមឡើងខ្ពស់ជាគំហុក បណ្តាលឲ្យធ្លាក់ពីលើកាំជណ្តើរជាន់ទីមួយដល់ដីបោកក្បាលស្លាប់។
ក្រោយត្រួតពិនិត្យនិងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានបញ្ជូនសាកសពទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕ដោយ៖ប្រាថ្នា