ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ស្រវឹងស្រានិងមានជម្ងឺប្រចាំកាយចង.កក្នុងផ្ទះផ្អើលក្រុមគ្រួសារទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសចំណាស់ម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកនឹងរនងផ្ទះស្លាប់បង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅសមត្ថកិច្ចដើម្បីឱ្យមកពិនិត្យសពកាលពីវេលាម៉ោង ៥និង១០នាទីព្រឹក ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលចងកសម្លាប់ខ្លួនឯងនោះឈ្មោះ អ៊ុក រី អាយុ៦៤ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។

បើតាមអ្នកភូមិបានឲ្យដឹងថា បុរសខាងលើមានជំងឺប្រចាំកាយនិងផឹកស្រាជាប្រចាំមិនដែលលស់ថ្ងៃឡើយដោយក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវដែរ ប៉ុន្តែមិនបានធូរស្រាលសោះ។

បុរសរូបនេះពេលផឹកម្ដងៗមិនដែលក្លែមអ្វីឡើយ លុះមកដល់ថ្ងៃកើតហេតុពេលក្រុមគ្រួសារភ្ញាក់ពីដំណេកស្រាប់តែប្រទះឃើញគាត់ចងកស្លាប់បាត់ទៅហើយ បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចមកពិនិត្យសពភ្លាមៗ។

តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចនគរបាលជំនាញនិងគ្រូពេទ្យ គឺជនរងគ្រោះពិតជាស្លាប់ដោយយកខ្សែគោចងកនឹងរនងផ្ទះប្រាកដមែនមិនមានស្លាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

សពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕យឹម សុថាន

 


ចែករំលែក៖