ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ដែលបើកឡានបុកមនុស្សមួយក្រុមឈរជជែកគ្នាលើផ្លូវសាធារណៈ នៅខេត្តកំពង់ឆ្នាំង មើលរូបភាព គាត់គ្មានចេតនាឱ្យកើតហេតុទេ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ទោះជាសមត្ថកិច្ចខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ បានឃាត់ខ្លួនបុរសម្នាក់ដែលបើកឡានដឹកដីបុកមនុស្សមួយក្រុមដែលឈរជជែកគ្នាលើផ្លូវសាធារណៈបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរនោះ ដោយអនុវត្តតាមបទបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ប៉ុន្តែមានមតិមួយចំនួនហាក់ បង្ហាញពីការអាណិតអាសូរទៅលើអ្នកបើកបរ ថាគាត់គ្មានចេតនាប្រព្រឹត្តបង្កហេតុទេ អាចជាជម្រើសព្យាយាមមិនឱ្យមានករណីគ្រោះថ្នាក់ ក្នុងហេតុការណ៍មានឧបសគ្គ២ ក្នុងពេលតែ១។ 

តាមរូបភាព យុវជន១ក្រុមឈ ចិញ្ចើមផ្លូវ ហាក់មិនខ្លាចរអា នឹងលើផ្លូវសាធារណៈ ចំពោះរថយន្ត ម៉ូតូឆ្លងកាត់ ។ ដោយឡែក ម្ខាងទៀតមានអ្នកជិៈម៉ូតូមកបញ្ច្រាសទិសជាមួយឡានដឹកដី ដែលជាហេតុអ្នកបើកបរឡាន បង្កឱ្យមានការបុកបណ្តាលឱ្យរបួសធ្ងន់ ហើយភាគីខាងម៉ូត រួចផុតពីគ្រោះ។ 

សូមបញ្ជាក់ថា៖ ការឃាត់ខ្លួនជនបង្កនាពេលនេះ គឺក្រោយវីដេអូឃ្លីបបានបែកធ្លាយ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ ខណៈដែលគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងតាំងពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០មកម្ល៉េះ នៅចំណុចភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

លោកឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានថ្លែងថា អ្នកបើកបររថយន្តដឹកដីឈ្មោះ វើក វន្នី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្រោយកើតហេតុភាគីទាំងសងខាងមិនបានប្តឹងមកសមត្ថកិច្ចទេ ពោលគឺបានធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ខណៈខាងរថយន្តចេញសំណងសងថ្លៃព្យាបាលទៅឱ្យខាងយុវជនដែលឈរជជែកគ្នានៅលើផ្លូវសាធារណៈ។

ប៉ុន្តែក្រោយកើតហេតុ៣ថ្ងៃទើបខាងភាគីរថយន្តយកលុយទាំងនោះដែលជួយចេញសងថ្លៃព្យាបាលមកប្រគល់ឱ្យសមត្ថកិច្ចនៅអធិការដ្ឋានស្រុកកំពង់ត្រឡាចឱ្យជួយដឹងឮ តែក្រោយមកក៏មានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកទើបបង្កឱ្យមានការភ្ញាក់ផ្អើល តែម្តង។

បន្ទាប់មក សមត្ថកិច្ចនគរបាលខាងចរាចរណ៍បានធ្វើការស៊ើបអង្កេតជាបន្ទាន់ទៅលើករណីនេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងឃាត់ខ្លួនជនបង្កបាននៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០នេះ ។

តាមរយៈឃ្លីបវីដេអូដែលថតបានដោយចៃដន្យបង្ហាញថា មនុស្សមួយក្រុមបានឈរជជែកគ្នាលេងលើផ្លូវសាធារណៈ ខណៈឡានដឹកដីបានស៊ីផ្លេខ្លាំងៗ តែយុវជនរងគ្រោះមិនបានគេចចេញទេទើបបង្កជាគ្រោះថ្នាក់ចរាចរណ៍តែម្តង។

ក្នុងករណីមានការលើកឡើងជាច្រើន មិនស្តីបន្ទោសលើភាគីខាងឡានទេ គឺអាណិតគាត់ ខណៈខ្លួនជួបឧបស័គ្គ២ករណី ក្នុងពេលតែមួយ និងបានព្យាយាមមិនឱ្យបង្កគ្រោះដល់អ្នកដទៃ តែស្ថានភាពនោះក៏បណ្តាលបុកលើយុវជន ដែលឈលើចិញ្ចើមថ្នល់។ អ្នកនិយាយថា៖ អាណិត​ប្អូន​ណាស់​ បេីបេីកគេចវាទៅបុក​ម៉ូតូជិះបញ្ច្រាស់ទិសគ្នា​ បេីកបុកវាក៏ខុស​ ។  ថ្ងៃក្រោយ​អត់​ធ្មត់​បន្តិច​ទៅ​ប្អូន​ សុខចិត្ត​ចាញ់​ ខាងក្រុមយុវជនស្ទាវឈរឌឺ​និងទៅ​បានសុខ​។ 

បញ្ហានេះមតិជាច្រើន ក៏បានលើកជាសំណូមពរដល់មន្ត្រីនគរបាលចរាចរណ៍ និងខាងតំណាងអយ្យការ ធ្វើការថ្លឹងថ្លែងពិចារណា ផ្តល់យុត្តិធម៍ បន្ធូរបន្ថយណាមួយចំពោះអ្នកបើកបររថយន្ត ហើយក៏សូមឱ្យក្រុមយុវជន ប្រជាពលរដ្ឋយកផ្លូវសាធារណៈ ធ្វើជាវេទិកា ជជែកគ្នា ដើម្បីអោយការចរាចរណ៍ មិនបង្កការកកស្ទះ គ្រោះថ្នាក់នេះជាដើម៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖