ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពិភាក្សាការងាររៀបចំរបាយការណ៍០៩ខែ ឆ្នាំ២០២០ របស់មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត

ចែករំលែក៖

ខេត្តកោះកុង៖ នៅថ្ងៃចន្ទទី៥ ខែតុលា ឆ្នាំ២០២០ លោក ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំរបាយការណ៍០៩ខែ ឆ្នាំ២០២០ របស់មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ដើម្បីរដ្ឋបាលខេត្តបូកសរុបរាយការណ៍ជូនក្នុងកិច្ចប្រជុំជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

លោកនាយករដ្ឋបាលសាលាខេត្ត ស្នើសុំអោយមន្ទីរ អង្គភាព ដែលពាក់ព័ន្ធសំខាន់ៗ បូកសរុបនូវចំណុចសំខាន់ចំនួន៣ ដូចខាងក្រោម៖
១-លទ្ធផលការងារដែលបានអនុវត្ត និងដោះស្រាយកន្លងមក
២-បញ្ហាប្រឈមនានាកន្លងមកក្នុងការដោះស្រាយ និង
៣-សំណូមពរផ្សេងៗ។

ជាចុងក្រោយ លោកអភិបាលរងខេត្ត ស្នើសុំអោយអស់លោក លោកស្រីប្រធានមន្ទីរ អង្គភាពទាំងអស់ចូលរួមពិនិត្យ ពិភាក្សាការងាររៀបចំរបាយការណ៍០៩ខែ ឆ្នាំ២០២០ របស់មន្ទីរ អង្គភាពរបស់ខ្លួន ឱ្យបានរួសរាន់ រួចផ្ញើមករដ្ឋបាលខេត្ត ត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ម៉ោង៣រសៀល ដើម្បីអោយខេត្តមានពេលវេលាគ្រប់គ្រាន់ ក្នុងការរៀបចំបូកសរុបជូនថ្នាក់ដឹកនាំខេត្តពិនិត្យ មុននឹងដាក់ជូន ក្នុងកិច្ចប្រជុំ ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ព្រឹទ្ធសភា នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០៕

ដោយ៖សិលា


ចែករំលែក៖