ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌនៃមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសទីបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅម៉ោង៣៖៣០នាទីរសៀល ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះបានបញ្ជូនជនសង្ស័យចំនួន១៥នាក់ទៅអយ្យការអមសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កំហែងយកមានស្ថានទម្ងន់ទោស លួចមានស្ថានទម្ងន់ទោស និងករណីធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។
មន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យទាំង១៥នាក់នេះមាន៖
ទី១-ឈ្មោះ ព្រាប សុវណ្ណ អាយុ៥១ឆ្នាំ មុខរបរកម្មករសំណង់។
២-ឈ្មោះ ផាន់ ដាយុទ្ធ អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់។
៣-ឈ្មោះ ផាន់ វិសិដ្ឋ អាយុ៤៨ឆ្នាំ មុខរបរកម្មករសំណង់។
៤-ឈ្មោះ ពេជ្រ វណ្ណា អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់។
៥. ឈ្មោះ សំអ៊ន មេសា អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់។
៦-ឈ្មោះ ភិន សារ៉េត អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់។
៧-ឈ្មោះ សៀង រ៉ា អាយុ៣៨ឆ្នាំ មុខរបរកម្មករសំណង់។
៨-ឈ្មោះ ថាន់ សម្បត្តិ អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់។
៩-ឈ្មោះ អាន ពុទ្ធិសិទ្ធិ អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់។
១០-ឈ្មោះ មាស ចិន្តា អាយុ២៦ឆ្នាំ មុខរបរកម្មករសំណង់។
១១-ឈ្មោះ សុខ មាន អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់។
១២-ឈ្មោះ ម៉ន មាន អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់។
១៣-ឈ្មោះ ពេជ្រ វណ្ណឌឿន អាយុ៣៧ឆ្នាំ មុខរបរកម្មករសំណង់។
១៤-ឈ្មោះ សុខ សៅ អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់។
១៥-ឈ្មោះ ញ៉ែម សុផាត ហៅតឿន អាយុ៤៣ឆ្នាំ មុខរបរ កម្មករសំណង់។
មន្រ្តីកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងទៀតថា វត្ថុតាងដកហូតរួមមាន៖ អេស្កាវ៉ាទ័រ១គ្រឿង, ម៉ូតូ ៤គ្រឿង, ម៉ូទ័រកាត់ដែក១គ្រឿង, ម៉ាសុីនភ្លើង២គ្រឿង, កាំបិតលៀម៦, កាំបិតបុ័ងតោ២, ចម្ពាមកៅស៊ូ១១, ទីបជ្រុង៤កំណាត់, កាំភ្លើងច្នៃ២ដើម,ញញួរ ១, ពូថៅ១, ទូរស័ព្ទដៃ៩គ្រឿង, ម៉ាស់ ៨, កូនកាំបិត៧, អាគុយ១គ្រឿង, មួកប៉ារ៉ា ២, កាបូបយួរ២៕
ដោយ៖ជ្រោយពេជ្រ