ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ហៃ សុភ័ក្រ អ្នកបើកបរឡានក្រុងជូនជនរួមជាតិ បានទទួលមរណភាពហើយ …ស្រណោះស្ត្រីរឹងមាំរូបនេះណាស់ ត្រឹមវ័យ៣៣ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី រដ្ឋមន្ត្រី ក្រសួងកិច្ចការនារី ផ្ញើសារ លិខិតរំលែកមរណទុក្ខ ជូនចំពោះគ្រួសារសព
លោកស្រី ហៃ សុភ័ក្រ បុគ្គលិករដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ត ក្រុងរាជធានីភ្នំពេញ។

ដោយលើឡើងថា៖ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងកិច្ចការនារី មានសេចក្តីក្តុកក្តួល ឥត ឧបមាដែលបានទទួលដំណឹង ថា លោកស្រី ហៃ សុភ័ក្រ បានទទួលមរណភាពកាលពីថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០:០៦យប់ ក្នុងជន្មាយុ ៣៣ឆ្នាំ ដោយ រោគគាពាធ ។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងកិច្ចការនារី យើងខ្ញុំ សូមសម្តែងនូវសមានទុក្ខ សោកស្តាយ អាឡោះអាល័យក្រៃលែង និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ គ្រួសារសព ចំពោះការបាត់បង់មនុស្សជាទីស្រឡាញ់នាពេលនេះ ។
ឆ្លៀតក្នុងឱកាសនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ សូមវិញ្ញាណក្ខន្ធរបស់លោក ស្រីហែ សុភ័ក្រ បានទៅកាន់សុគតិភពកុំបីឃ្លៀតឃ្លាតឡើយ ។

លោកស្រី សូមឱ្យ ក្រុមគ្រួសារសព ទទួលនូវការរំលែកទុក្ខដោយ ក្តីក្រៀមក្រំពីយើងខ្ញុំ ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖