ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន​គណៈកម្មការ​អឺរ៉ុប ក្រោយ​ប៉ះពាល់​ជាមួយ​មនុស្ស​ម្នាក់​ដែល​កើត​ជំងឺ​កូ​វីដ​-១៩ ពេលនេះកំពុង​ដាក់​ខ្លួនឯង​នៅ​ដាច់ដោយឡែក

ចែករំលែក៖

អន្តរជាតិ៖ អ្នកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុបបានអះអាងថា៖ បន្ទាប់ពីរូបគាត់ បានប៉ះពាល់ជាមួយមនុស្សម្នាក់ដែលកើតជំងឺកូវីដ​-១៩ ពេលនេះអ្នកស្រី កំពុងដាក់ខ្លួនឯងនៅដាច់ដោយឡែកពីគេ

ជាក់ស្តែង ប្រធានគណៈកម្មការអឺរ៉ុបរូបនេះ បានបញ្ជាក់តាមរយៈបណ្ដាញសង្គម Twitter នៅថ្ងៃទី ខែតុលាម្សិលមិញនេះថា លោកស្រីទទួលដំណឹងថា កិច្ចប្រជុំមួយដែលអ្នកស្រីមានវត្តមានកាលពីថ្ងៃទី២៩ ខែកញ្ញា ក៏មានអ្នកជំងឺកូវីដ​-១៩ បានចូលរួមផងដែរ នេះបើតាមអ្នកស្រី អះអាងថាអ្នកជំងឺនោះមានលទ្ធផលតេស្តវិជ្ជមានកូវីដ​-១៩ កាលពីថ្ងៃទី ខែតុលា

អ្នកស្រី von der Leyen ដែលស្នាក់នៅក្នុងអាផាតមិនមួយកន្លែងក្នុងទីក្រុងព្រុសែ បានលើកឡើងទៀតថា អ្នកស្រី នឹងធ្វើត្តាឡីស័ករហូតដល់ព្រឹកថ្ងៃទី ខែតុលា ខណៈអ្នកស្រីបានធ្វើតេស្តអវិជ្ជមានសម្រាប់កូវីដ​-១៩ កាលពី ខែតុលា ម្ដង ម្យ៉ាងទៀត អ្នកស្រី បានតេស្តជាថ្មីម្ដងទៀតនៅថ្ងៃទី ខែតុលានេះ ហើយបច្ចុប្បន្នកំពុងរង់ចាំលទ្ធផល

សូមជម្រាបថា កាលពីសប្ដាហ៍មុន កិច្ចប្រជុំកំពូលមួយនៃបណ្ដាមេដឹកនាំសមាជិកសហភាព ត្រូវបានផ្អាកបណ្ដោះអាសន្ន នៅពេលប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ដែលជាប្រធានជំនួបកំពូលនេះ ត្រូវបានបង្ខំឲ្យដាក់ខ្លួនឯងនៅដាច់ដោយឡែក ការសម្រេចធ្វើបែបនេះ ធ្វើឡើងបន្ទាប់ពីលោកបានប៉ះពាល់ជាមួយមន្ត្រីម្នាក់ ដែលក្រោយមករកឃើញឆ្លងកូវីដ​-១៩

ដោយឡែកបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកព័រទុយហ្កាល់ ចុះផ្សាយនៅថ្ងៃទី ខែតុលាក៏បានអះអាងដែរថា ប្រធានាធិបតីព័រទុយហ្កាល់Marcelo Rebelo de Sousa និងនាយកដ្ឋមន្ត្រីព័រទុយហ្កាល់ António Costa ក៏បានធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺកូវីដ​-១៩ ខណៈអ្នកទាំងពីរក៏បានចូលរួមក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារសប្តាហ៍មុន ជាមួយអ្នកស្រី von der Leyen

ដោយ៖ស តារា


ចែករំលែក៖