ព័ត៌មានទាន់ហេតុការណ៍៖

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដឹកនាំប្រជុំដោះស្រាយបញ្ហាសំរាមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ នៅព្រឹកថ្ងៃអង្គារ ៤រោចខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយចៅសង្កាត់ទាំង៨ និងក្រុមការងារអនាម័យ បរិស្ថាន ដើម្បីដាក់ផែនការឱ្យលោក-លោកស្រីជាចៅសង្កាត់ទាំងអស់និងក្រុមការងារអនាម័យ បរិស្ថានខណ្ឌ ដឹកនាំកម្លាំងប្រមូលសំរាមប្រចាំថ្ងៃ ដោយចែកចេញជា២វេន ។
គួរបញ្ជាក់ថា ករណីប្រមូលសំរាមនេះគឺលោកបានដឹកនាំកម្លាំងចុះធ្វើអស់រយៈពេល៤ថ្ងៃកន្លងហើយមកដល់ថ្ងៃនេះ។
ជាមួយគ្នានេះដែររដ្ឋបាលខណ្ឌសូមប្រកាសជ្រើសរើសបុគ្គលិកប្រមូលសំរាមជាច្រើននាក់ ដោយទទួលបានប្រាក់ខែសមរម្យ ៕

ដោយ៖ ស សម


ចែករំលែក៖