ភ្នំពេញ៖ អគារទីចាត់ការសាលាបឋមសិក្សាសន្ធរម៉ុក ដែលមានបណ្តោយ២០ម៉ែត្រនិងទទឹង ១២ម៉ែត្រដំបូលប្រក់ក្បឿងដែលជាអំណោយរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ
ជា ស៊ីណា ឃួងស្រេង ត្រូវបានបើក សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ជាចំណងដៃជូនលោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស តាមការសន្យាកន្លងមក។ ពិធីសម្ពោធនេះ បានប្រព្រឹត្ដទៅព្រឹកថ្ងៃទី ០៦ ខែតុលាឆ្នាំ២០២០ ក្រោមអធិបតីភាព របស់ ឯកឧត្ដម ឃួងស្រេង និងលោកស្រីរួមជាមួយនឹងលោកគ្រូ អ្នកគ្រូអាជ្ញាធរមូលដ្ឋានផងដែរ ។
អាគារសាលាបឋមសិក្សាសន្ធរម៉ុក មានទីតាំងនៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ។ អគារនេះជាអំណោយដ៏ថ្លៃថ្លារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ។
នាយកសាលាបឋមសិក្សាសន្ធរម៉ុកបានបញ្ជាក់ ឲ្យដឹងថា ដោយមើលឃើញអគារទីចាត់ការចាស់មួយខ្នង៤បន្ទប់ ដែលសាងសង់ដោសហគមន៍នៅឆ្នាំ១៩៨៥ មានសភាពចាស់ ទ្រុឌទ្រោមនិងតាមការស្នើសុំរបស់លោកគ្រូ អ្នកគ្រូសាលាបឋមសិក្សាសន្ធរម៉ុក លោល ឃួង ស្រេង អភិបាលរាជធានីលោកស្រី ដែលជាអតីតសិស្សសាលាសន្ធរម៉ុក ក្នុងទសវត្សរ៍ទី៨០–៩០ដែរនោះបានផ្តល់ទីចាត់ការមួយខ្នងដ៏ស្រស់ស្អាត ប្រកប ដោយគុណភាពនិងផាសុខភាព ដែលមានបណ្ដោយ ២០ ម៉ែត្រទទឹង១២ ម៉ែត្រ ដោយបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២០ និងបានបញ្ចប់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២០ ព្រមទាំងមានបង្គន់អនាម័យចំនួនពីរ បំពាក់អំពូលភ្លើងកង្ហា ចាក់បេតុងជុំវិញអាគារ ដាក់ប្រព័ន្ធលូបង្ហូរទឹកទៅកាន់លូធំ មកកាត់បីទឹកប្រវែង ៥០ ម៉ែត្រកៅអីអង្គុយ៤ចំនួន ១០ គ្រឿងនិងកៅអីអង្គុយបីនាក់ចំនួន៧គ្រឿង។
លោក ឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា វិស័យអប់រំ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ក្រោយឆ្នាំ១៩៧៩ ក្រោយពីបើកបវេសន កាល ពេលនោះសិស្សនិងលោកគ្រូបានទទួលរបបអង្ករនិងពោត ។ នេះជាទស្សនៈទាន វែងឆ្ងាយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រោយពីសាលារៀនមានបរិមាណសិស្សកាន់តែច្រើនទើបមានការជ្រើសរើសយកគុណភាពសិស្ស ។
លោកបញ្ជាក់ថា៖ បើគ្មានបរិមាណគឺពិតជាគ្មានការជ្រើសរើសយកគុណភាពនោះដែរ ។ រដ្ឋបាលរាជធានីភ្នំពេញកន្លងមកតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើវិស័យអប់រំនេះ ដោយបានឧបត្ថម្ភគាំទ្រជាមួយនឹងការកសាងសាលារៀនជាច្រើនបន្តបន្ទាប់ផងដែរ៕ សំរិត