ព័ត៌មានទាន់ហេតុការណ៍៖

ក្ដៅចិត្តនឹងប្រពន្ធពេកចងកធ្វើអត្តឃាតស្លាប់ចោលកូនស្រី៤នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសចិត្តស្រាលម្នាក់បានសម្រេចចងកធ្វើអត្តឃាតក្បែរផ្ទះ ស្លាប់ចោលកូនស្រីចំនួន៤នាក់យ៉ាងសង្វេគ ខណៈដែលគេសង្ស័យថាអាចបណ្ដាលមកពីអន់ចិត្តជាមួយប្រពន្ធ ព្រោះបើកភ្នែកឡើងឃើញតែម្ចាស់បំណុលមកទារលុយឥតស្វាង ។

 ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ឡើងនាព្រឹកថ្ងៃចន្ទ ៣រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចដើមអាកាស្យាក្បែរផ្ទះឆៀងខាងលិច ស្ថិតនៅភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

 អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយយកខ្សែនីឡុងប្រវែងប្រមាណជាង១ម៉ែត្រ 

ពណ៌ស ចងព្យួរ.កនៅនឹងមែកដើមអាកាស្យាខាងលើ ឈ្មោះ នឹម ណាន ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនស្រីចំនួន៤នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅឃុំកើតហេតុ ។

 ប្រភពព័ត៌មានពីអាជ្ញាធរបន្តទៀតថា មូលហេតុបណ្តាលមកពីអន់ចិត្តនឹងប្រពន្ធជំពាក់លុយគេ(ឃើញតែគេមកទារលុយ)ខ្ចីលុយគេអត់ប្រាប់ប្ដី។ ករណីនេះសមត្ថកិច្ចសហការគ្នាចុះពិនិត្យ និងស្រាវជ្រាវធ្វើកំណត់ហេតុត្រឹមត្រូវ ទើបប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖ បុឹម ពិន


ចែករំលែក៖