ព័ត៌មានទាន់ហេតុការណ៍៖

ក្តៅចិត្តខ្លាំង សូដា នីតា ព្រមានប្តឹងអ្នកសារព័ត៌មានរឿងថានាងភ្ជាប់ពាក្យនឹងប្រុសក្មេង

ចែករំលែក៖

     ភ្នំពេញ ថ្មីៗនេះសារព័ត៌មានក្នុងស្រុកបានចុះផ្សាយអំពីតារាចម្រៀង និងសម្តែង អ្នកនាង​សូដា នីតា ថាបានភ្ជាប់ពាក្យលើកទី២ ជាមួយប្រុសក្មេង តែមិនហ៊ានទម្លាយរឿងនេះ

នាងបានស្នើឲ្យអ្នកសារព័ត៌មានធ្វើការបញ្ជាក់អំពីរឿងនេះរួមទាំងព្រមានប្តឹងអ្នកសារព័ត៌មានខាងលើប្រសិនបើមិនអាចរកអ្វីមកបញ្ជាក់អំពីសំណេររបស់ខ្លួនបាន។

ខ្លឹមសារសាព័ត៌មានដែលផ្សព្វផ្សាយកន្លងមកបានលើកឡើងថាតារាចម្រៀងនិងសម្ដែង កញ្ញាសូដា នីតា ត្រូវបានគេទម្លាយថា បានភ្ជាប់ពាក្យរួចហើយជាមួយតារាសម្ដែងនិងជាមន្ត្រីយោធាម្នាក់ ឈ្មោះលោកស៊ិន សូរិយ៉ា ហៅយុទ្ធឋានៈ ដែលពិធីនេះបានធ្វើយ៉ាងស្ងៀមស្ងាត់ តាំងពីមុនពិធីបុណ្យភ្ជុំបិណ្ឌ គឺកាលពីខែមុនម្លេះ។ មានការទម្លាយដែរថាបានឃើញលោកយុទ្ធ ឋានៈ ចេញចូលផ្ទះសូដា នីតា ដូចគ្រួសារតែមួយ។ ខ្លឹមសារចំណងជើងអត្ថបទដែលលើកឡើងថានាងភ្ជាប់ពាក្យជាមួយប្រុសក្មេងជាលើកទី២បានធ្វើឲ្យសាមុីខ្លួនចេញមុខប្រតិកម្មខ្លាំង។ តារាសម្ដែងស្រី សូដា នីតាបានបញ្ជាក់ថា៖ «ខ្ញុំសូមអោយអ្នកសារព័ត៌មានម្នាក់ចេញមុខមកបកស្រាយជាបន្ទាន់ បើមិនចេញបកស្រាយទេ ខ្ញុំសូមប្តឹងអ្នកសារព័ត៌មានម្នាក់នេះដោយទី១ ថាខ្ញុំបានភ្ជាប់ពាក្យជាលើកទី២ ជាមួយប្រុសក្មេង គឺបានន័យថា ខ្ញុំធ្លាប់ភ្ជាប់ពាក្យជាមួយប្រុសក្មេងមួយណារួចហើយជាលើកទី១ហើយ ? ចឹងចេញមុខបកស្រាយ ហើយរកប្រុសក្មេងដែលខ្ញុំភ្ជាប់ពាក្យលើកទី១នោះអោយឃើញ» អមដោយសំណេរនេះដែរនាងព្រមានប្ដឹងទៅកាន់សារព័ត៌មានដែលបានចុះផ្សាយនោះឲ្យចេញបកស្រាយជាបន្ទាន់ដោយរៀបរាប់ថាបើមិនចេញមុខបកស្រាយទេ នាងសូមប្តឹងសារព័ត៌មានម្នាក់នេះដែលនិយាយបង្ខូចកេរ្តិ៍ឈ្មោះនាងនិងស្នើឲ្យប្រធានសមាគមសិល្បករខ្មែរអ្នកនាង ចន ច័ន្ទលក្ខិណា នូវមេធាវី ខាងសមាគមម្តង

ទោះជាយ៉ាងណាដំណឹងនៃការភ្ជាប់ពាក្យរវាងតារាសម្តែង ប្រុសយុទ្ធ ឋានៈ និងតារាចម្រៀង សូដា នីតា គឺជារឿងពិត ខណៈកាលពីថ្ងៃទី០៧ខែតុលានេះពួកគេក៏បានបណ្តើរគ្នាចូលរួមកម្មវិធីសប្បុរសធម៌មួយនៅមជ្ឈមណ្ឌលស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមកុមារ រួមជាមួយនឹងសិល្បករជាច្រើនរូបទៀតដោយ៖វឌ្ឍនា


ចែករំលែក៖