ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អាមេរិក អះអាងថា៖ ការបង្កើន​ចំណាយ​ការពារជាតិ​របស់​តៃវ៉ាន់​មិនទាន់​គ្រប់គ្រាន់ ដើម្បី​ការការពារ​ពី​ការ​គំរាម​ដោយ​ចិន​ឡើយ​

ចែករំលែក៖

អន្តរជាតិ៖លោក David Helvey ឧបការីស្ដីទីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងកើត នៅថ្ងៃទី ខែតុលាឆ្នាំ២០២០ បានអះអាងថា ការចំណាយក្នុងវិស័យការពារជាតិរបស់តៃវ៉ាន់សម្រាប់ឆ្នាំ២០២១មានការកើនឡើងរហូតដល់ទៅជិតពាន់លានដុល្លារលោក បន្ថែមថាចំពោះការបង្កើនចំណាយការពារជាតិរបស់តៃវ៉ាន់មិនទាន់គ្រប់គ្រាន់ ដើម្បីការការពារពីការគំរាមដោយចិនឡើយ

ក្នុងសន្និសីទស្តីពីឧស្សាហកម្មយោធារៀបចំដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក​-​តៃវ៉ាន់នៅថ្ងៃទី ខែតុលាថ្មីៗនេះ លោកឧបការីស្ដីទីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិករូបនេះ អះអាងថា បើទោះបីជាសកម្មភាពរបស់កងទ័ពចិនជាការពិត និងគ្រោះថ្នាក់ ក៏មិនមែនបានន័យថា មិនទប់ទល់បានឡើយ ហើយតៃវ៉ាន់វិនិយោគបែបឆ្លាតវៃ និងបង្ហាញចិនថា សង្គមតៃវ៉ាន់ និងកងទ័ពតាំងចិត្តយ៉ាងមុតមាំក្នុងការការពារទឹកដីរបស់ខ្លួននេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​Reuters​

លោក David Helvey បានលើកឡើងចំពោះការបង្កើនចំណាយយោធាវិញដោយសង្កត់ធ្ងន់ថា៖ ការចំណាយរបស់តៃវ៉ាន់ កំពុងស្ថិតក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែលោកបញ្ជាក់ថា ការចំណាយទាំងនេះមិនទាន់គ្រប់គ្រាន់សម្រាប់តៃវ៉ាន់ក្នុងការប្រើប្រាស់កត្តាភូមិសាស្ត្រ បច្ចេកវិទ្យាទំនើប ធនធានមនុស្សនិងប្រជាជន ដើម្បីការការពារដ៏រឹងមាំឡើយ

មន្ត្រីអាមេរិករូបនេះ ប្រាប់ឲ្យតៃវ៉ាន់ត្រូវថ្លឹងថ្លែងរវាងការវិនិយោគនូវអ្វីដែលមានស្រាប់ ទល់នឹងការទិញពីបរទេស ពិសេសការបង្កើតកងទ័ពជាក្រុមតូចៗដែលមានត្ថភាពប្រយុទ្ធខ្លាំងឲ្យបានច្រើនក្រុម បើតាមលោក Helvey ការធ្វើបែបនេះនឹងផ្តល់សញ្ញាឲ្យចិនថា ការវាយយកតៃវ៉ាន់ នឹងរងការខាតបង់ច្រើន

ដើម្បីការពារខ្លួន លោក Helvey ក៏ផ្ដល់ដំបូន្មានឲ្យតៃវ៉ាន់វិនិយោគលើមីស៊ីប្រដេញការពារដែនសមុទ្រឲ្យបានច្រើន និងពង្រឹងបច្ចេកវិទ្យាការពារឆ្នេរដូចជាមីន ការការពារដែនអាកាសរយៈចំងាយខ្លី យន្តហោះប្រតិកម្មរហ័សកាំភ្លើងធំ និងការស៊ើបការណ៍ផងដែរ លើសពីនោះតៃវ៉ាន់ចាំបាច់ណាស់ត្រូវតែបង្ហាញទៅចិន និងពលរដ្ឋរបស់ខ្លួនថា បើទោះបីជាប្រទេសតូច និងមានកងទ័ពតិចក្តី តែតៃវ៉ាន់អាចគ្រប់គ្រងសកម្មភាព និងគាំទ្រការការពារជាតិបាន

ទាក់ទិននឹងសកម្មភាពបង្កហេតុរបស់កងទ័ពចិន លោក David Helvey ក៏បានបញ្ជាក់ថា សកម្មភាពរបស់កងទ័ពចិន ជាការធ្វើតេស្តលើសមត្ថភាពនិងការរៀបចំរបស់កងទ័ពតៃវ៉ាន់

គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ គណៈរដ្ឋមន្ត្រីរដ្ឋមន្ត្រីតៃវ៉ាន់បានអនុម័តថវិកា១៥ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិ ធៀបទៅនឹង១៤ពាន់លានដុល្លារក្នុងឆ្នាំ២០២០ ការបង្កើនចំណាយលើវិស័យយោធារបស់តៃវ៉ាន់នេះ ធ្វើឡើងបន្ទាប់ពីចិនបានបង្កើនសកម្មភាពយោធាជិតកោះតៃវ៉ាន់ ដែលនាំឲ្យតៃវ៉ាន់បារម្ភខ្លាចចិនប្រើប្រាស់កម្លាំងដណ្តើមយកកោះនេះនៅថ្ងៃខាងមុខ​​៕ដោយ៖ស តារា


ចែករំលែក៖