ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តបត់ចូលផែបណ្តាល្យរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រីចំនួន៣នាក់បានរងរបួសធ្ងន់និងស្រាលត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗបន្ទាប់ពីជិះម៉ូតូឌុបគ្នាលឿនជ្រុលទៅបុករថយន្តដឹកទំនិញមួយគ្រឿងដែលបត់ចូលក្នុងផែស្ងួតកាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ ទល់មុខផែស្ងួត ឆាយ ដា​ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តឃ្លុបដឹកទំនិញពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-3620 បើកបរដោយបុរសម្នាក់មានទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុបានបត់ឆ្វេងចូលក្នុងផែស្ងួត ស្របពេលនោះមានម៉ូតូស្មាស់វី ពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ1CD-6803 ជិះគ្នា៣នាក់មកបុកចំទ្វារខាងស្តាំនៃរថយន្តបណ្តាលឲ្យដួលរងរបួសធ្ងន់បុរស២នាក់ និងនារីម្នាក់រងរបួសស្រាល ត្រូវរថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែងរួចយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

ដោយ​ ៖ សុខាសែនជ័យ​


ចែករំលែក៖