ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបបានទៀតហើយករណីជួញដូរគ្រឿងញៀននៅខណ្ឌដូនពេញឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ កម្លាំងជំនាញបានស្រាវជ្រាវរហូតឈានដល់បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនជនសង្ស័យបាន៥នាក់និងវត្ថុតាងមួយចំនួន។

លោកអធិការខណ្ឌបានឲ្យដឹងថា៖ករណីបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១៦និង១៥នាទីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចបារចតុមុខ តាមផ្លូវជាតិលេខ៥ ក្រុម២០៤ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

លោកអធិការនគរបាលខណ្ឌបានបន្តទៀតថា ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាល ខណ្ឌដូនពេញ អធិការដ្ឋាននិងប៉ុស្តិ៍បានបើកការស្រាវជ្រាវបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់(ស្រី២នាក់) រួមមាន៖

១-ឈ្មោះ អែម សាមាន ភេទស្រី អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិ១៦ ក្រុម២០៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដកហូតគ្រឿងញៀនចំនួន១៥កញ្ចប់(១៤កញ្ចប់តូច និង១ធំ) ។

២-ឈ្មោះ ម៉ែន រ៉ាវុធ  ភេទប្រុស  អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ (ដកហូតគ្រឿងញៀនចំនួន១កញ្ចប់តូច)។

៣-ឈ្មោះ ង្វៀង ហ្វុងថាន់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិ១៦ ក្រុម២០៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ (ប្រើប្រាស់នូវសារធាតុញៀន)។

៤-ឈ្មោះ រុន ឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនិងទីលំនៅមិនពិតប្រាកដ (ប្រើប្រាស់នូវសារធាតុញៀន)។

៥-ឈ្មោះ ប៊ូ ស្រីលី ភេទស្រី អាយុ២៩ឆ្នាំជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវជាតិលេខ៥ ក្រុម២០៤ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

-វត្ថតាងដកហូតរួមមាន៖

១-ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៦កញ្ចប់ (១៥កញ្ចប់តូច និង១ធំ)។

២-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

៣-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១។

៤-ប្រាក់រៀលចំនួន២០៤.៥០០៛(ម្ភៃមុឺនបួនពាន់ប្រាំរយរៀល) និងលុយដុល្លារ៣០$(សាមសិបដុល្លារ)។

ចំពោះមុខ កម្លាំងជំនាញខណ្ឌនិងប៉ុសិ៍្ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖