ព័ត៌មានទាន់ហេតុការណ៍៖

Joshua Cheptegei បំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ១០.០០០ម៉ែត្រខណៈដែល Letesenbet Gidey បំបែកកំណត់ត្រាល្អបំផុតរត់៥.០០០ម៉ែត្រផ្នែកនារី

ចែករំលែក៖

កីឡាករ Joshua Cheptegei របស់អ៊ូហ្គង់ដាបានបំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ១០.០០០ ម៉ែត្រផ្នែកបុរស ខណៈដែលកីឡាការិនីLetesenbet Gidey របស់អេត្យូពីបានបំបែកកំណត់ត្រាផ្នែកនារីរត់ចម្ងាយ៥.០០០ម៉ែត្រនៅ Valencia ។

Cheptegei វ័យ២៤ឆ្នាំ បានប្រើថិរវេលា២៦នាទី និង១១វិនាទីដើម្បីផ្តួលកីឡាករវ័យ១៥ឆ្នាំ Kenenisa Bekele ដោយប្រើពេលច្រើនជាង៦វិនាទី។ចំណែកកីឡាការិនី Letesenbet Gidey វ័យ២២ឆ្នាំ បានប្រើថិរវេលា១៤នាទីនិង៦.៦២វិនាទីបានបំបែកកំណត់ត្រាចាស់របស់កីឡាការិនី Tirunesh Dibaba ដែលប្រើពេល១៤នាទី និង១១,១៥វិនាទីកាលពីឆ្នាំ២០០៨ ។

ពួកគេទទួលបានលទ្ធផលល្អនៅក្នុងព្រឹត្តិការណ៍កំណត់ត្រាពិភពលោកNN Valencia ដែលជាព្រឹត្តិការណ៍មួយបានកើតឡើងនៅក្នុងទីក្រុងValencia ប្រទេសអេស្ប៉ាញ

Letesenbet Gidey ដែលបានឈ្នះមេដាយប្រាក់រត់ចម្ងាយ១០.០០០ ម៉ែត្រក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកឆ្នាំ២០១៩ នៅទីក្រុងដូហាបាននិយាយថាខ្ញុំសប្បាយចិត្តណាស់! នេះគឺជាក្តីសុបិន្តយូរមកហើយ វាពិតជាធំណាស់សម្រាប់ខ្ញុំ

កំណត់ត្រាឯតទគ្គកម្មពិភពលោកដំបូងរបស់ Bekele ដែលមានប្រវែង២៦នាទី និង១៧.៥៣ វិនាទីត្រូវបានគេបំបែកឯតទគ្គកម្មពិភពលោកវែងជាងគេបំផុត១០,០០០ម៉ែត្រផ្នែកបុរស ជោគជ័យរបស់ Cheptegeiគឺជាកំណត់ត្រាពិភពលោកទី៤របស់គាត់ក្នុងរយៈពេល១០ ខែដោយបានបំបែកកំណាត់ត្រាលើផ្លូវ១០គីឡូម៉ែត្រល្អបំផុតនៅក្នុងខែធ្នូ និងកំណត់ត្រាផ្លូវ៥គីឡូម៉ែត្រកាលពីខែកុម្ភៈ។

នៅ Monaco Diamond League ពីខែសីហា គាត់បានបំបែកឯតទគ្គកម្មពិភពលោកមួយផ្សេងទៀតរបស់ Bekele ដោយបានផ្តួលកីឡាករវ័យ១៦ ឆ្នាំ ក្នុងរយៈពេល៥,០០០ម៉ែត្រ

ទិវាកំណត់ត្រាពិភពលោកដែលទាំង Cheptegei និង Gidey បង្កើតល្បឿនអត្តពលកម្មថ្មីបានធ្វើឡើងនៅកីឡដ្ឋាន Turia’s Valencia មានមនុស្សចូលរួមចំនួន ៤០០ នាក់

ដោយ៖ភារៈ


ចែករំលែក៖