ព័ត៌មានទាន់ហេតុការណ៍៖

ករណី​ឆ្លង COVID-19 ប្រទេសមី​យ៉ាន់​ម៉ា​ កើនឡើងសរុបជាង​២​ម៉ឺន​នាក់ ខណៈករណីឆ្លងថ្មី​បន្តរកឃើញជាង​១​ពាន់​នាក់​

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមរបាយការណ៍ប្រចាំថ្ងៃ នៃអត្រាឆ្លង COVID-19 នៅប្រទេសមីយ៉ាន់ម៉ា បានបញ្ជាក់ថា តួលេខឆ្លងសរុបកើនឡើងមាន២២៤៤៥ករណី ហើយស្លាប់មានចំនួន៥៣៥នាក់ខណៈដែលអាជ្ញាធរមីយ៉ាន់ម៉ា បន្តរកឃើញករណីឆ្លងប្រចាំថ្ងៃច្រើនដដែល មានករណីឆ្លងថ្មីចំនួន១០១២បន្ថែមទៀតនៅថ្ងៃទី ខែតុលា ឆ្នាំ២០២០

បើគិតត្រឹមថ្ងៃទី ខែតុលាម្សិលមិញនេះ មីយ៉ាន់ម៉ា មានតួលេខឆ្លង២២៤៤៥ករណី កំពុង​ឈរលេខរៀងទីបីនៃតារាងករណីឆ្លង COVID-19 នៅអាស៊ីអាគ្នេយ៍តាមពីក្រោយហ្វីលីពីន ឥណ្ឌូណេស៊ី និងសិង្ហបុរី ចំណែកឯហ្វីលីពីនវិញ នៅតែឈរលំដាប់លេខមួយដដែល ព្រោះករណីឆ្លងសរុបមានដល់ ៣៣១៨៦៩ និងស្លាប់៦០៦៩នាក់ រីឯឥណ្ឌូណេស៊ីមានករណីឆ្លង៣២០៥៦៤ករណី និងស្លាប់១១៥៨០នាក់

ដោយឡែកសិង្ហបុរីដែលមួយរយៈមុនមានករណីឆ្លងខ្លាំងនោះ បានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដោយមានករណីឆ្លងសរុបចំនួន៥៧៨៤៩ និងស្លាប់២៧នាក់ នៅក្រោមមីយ៉ាន់ម៉ា គឺម៉ាឡេស៊ីមានករណីឆ្លងចំនួន១៤៣៦៨ និងស្លាប់១៤៦នាក់ ថៃនៅលេខរៀងបន្ទាប់ មាន COVID-19 ចំនួន៣៦២២ករណី និងស្លាប់៥៩នាក់ ក្រោមថៃមានវៀតណាម ជាមួយករណីឆ្លង១១០០ និងស្លាប់៣៥នាក់

ជាមួយគ្នានេះដែរ កម្ពុជាមានករណីឆ្លងចំនួន២៨២ មិនមានអ្នកស្លាប់ឡើយ ខណៈព្រុយណេមាន១៤៦ករណី និងស្លាប់បី​នាក់ហើយ​ ឡាវមាន២៣ករណីគ្មានអ្នកស្លាប់​ ​ រីឯទីម័ខាងកើតវិញមាន២៨ករណី និងគ្មានអ្នកស្លាប់ដែរ៕ដោយ៖ស តារា


ចែករំលែក៖