ភ្នំពេញ៖ ដោយទទួលបានបទបញ្ជាពី លោកឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០នេះអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានចុះពង្រឹងសមត្ថភាព និងត្រួតពិនិត្យ
លើការងារអនុវត្តជំនាញ និងលទ្ធផលនៃការអនុវត្តប្រចាំថ្ងៃរបស់ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា និងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម លើសភាពការណ៍ និងកិច្ចប្រតិបត្តិការ បង្ការបង្រ្កាបបទល្មើស ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក អេង អេលីយ៉ាន នាយការិយាល័យគ្រប់គ្រងការស្នាក់នៅ តំណាងលោកឧត្តមសេនីយ៍ទោ មិន សុផេត ស្នងការរងចុះដឹកនាំត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកអធិការរង និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតចូលរួម៕
ដោយ៖ ចន្ទ លីហ្សា