ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត៣គ្រឿងបុកបន្តកន្ទុយគ្នារងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿងបេីកបរក្នុងល្បឿនលឿនក៏ជ្រុលបុករថយន្តឡិចស៊ីសរុញទៅបុករថយន្តហ្វ័តបណ្តាលឲ្យរងការខូចខាតខណះកំពុងឈប់ផ្លូវកំពុងកកស្ទះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង០០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ មហាវិថី ឈ្នះ ឈ្នះ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុដោយសារស្ថានភាពផ្លូវមានការកកស្ទះចរាចរណ៍ពេលនោះក៏មានរថយន្តម៉ាកFord ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-6384 បានបន្ថយល្បឿនឈប់បន្ទាប់មកក៏មានរថយន្តម៉ាក ឡិចស៊ីស RX330 ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ 2BG-3223 មកពីក្រោយបានបន្ថយល្បឿនឈប់ដូចគ្នា ស្របពេលនោះមានរថយន្តសណ្តោងទូកុងតឺន័រ មួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ 3A-1431 មកពីក្រោយជាន់ហ្រ្វាំងមិនជាប់បណ្តាលឲ្យទៅបុករុញផ្អឹបរងការខូចខាតទាំង៣គ្រឿងតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងធ្វើការវាស់វែងយករថយន្តទាំង៣ដាក់អែបនិងភាគីទាំងអស់ធ្វើការដោះស្រាយគ្នា៕ដោយ៖សុខាសែនជ័យ


ចែករំលែក៖