ព័ត៌មានទាន់ហេតុការណ៍៖

ហុងទឹកបាសាក់ និងស្ពានព្រែកជីក ស្រុករុក្ខគីរីបាក់ដោយជំនន់ទឹកភ្លៀង

ចែករំលែក៖

បាត់ដំបង៖លោកវរ:សេនីយ៍ឯក ឆាយ ម៉ាប់ អធិការដ្ឋាននគរបាលស្រុករុក្ខគីរីបានប្រាប់ឲ្យដឹងថា÷នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃចុងក្រោយនេះបានធ្វើឲ្យមានទឹកជោរជន់ឡើងខ្ពស់បណ្តាលឲ្យទឹកបុកហុងទឹកបាសាក់បាក់ខូចជាច្រើនម៉ែត្រ ហើយបានបង្កឲ្យទឹកនៅក្នុងអាងដ៏ធំមួយនេះហូរបុកគំហុកខ្លាំងធ្វើឲ្យស្ពានមួយកន្លែងក្នុងឃុំព្រែកជីកបាក់ដាច់ធ្វើដំណើរលែងកើតក្រៅពីនេះជំនន់ទឹកភ្លៀងខាងលើក៏បានឡើងជន់លិចដំណាំចម្ការ និងលំនៅឋានរបស់ប្រជាពលរដ្ឋអស់រាប់សិបខ្នង។

លោកបានបន្តថា÷ មកដល់ព្រឹកថ្ងៃទី៩ ខែតុលានេះភ្លៀងនៅតែបន្តធ្លាក់ ចំណែកឯហុងទឹកដែលប៉ះពាល់ដោយទឹកជំនន់ខាងលើបានបង្កការខូចខាតបាក់ទំនប់ទឹកអស់ប្រមាណជិត២០ម៉ែត្រ។

ចំពោះមុខនេះកងកម្លាំងនិងគណ:បញ្ជាការស្រុកទាំង៣ កងឯកភាព និងក្រុមការងារយុវជនកំពុងខ្នះខ្នែងចុះជួយអន្តរាគមន៍សង្គ្រោះដល់ប្រជាពលរដ្ឋ ពិសេសក្មេងៗ និងមនុស្សចាស់ ព្រមទាំងសត្វធាតុ សម្ភារៈផ្សេងៗផងដែរ។

លោកបានបន្តទៀតថា÷ស្ថានភាពទឹកជំនន់នេះប្រែប្រួលហក់ឡើងខ្ពស់បង្កការព្រួយបារម្ភខ្លាំងនេះចាប់ផ្តើមតាំងពីវេលាម៉ោង២.០០នាទីរំលងអធ្រាត្រ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ធ្វើឲ្យមានការ ប៉ះពាល់ជាខ្លាំងដល់ឃុំចំនួន២ ក្នុងនោះមានឃុំបាសាក់ និងឃុំព្រែកជីក។ ភ្លាមៗនេះទំហំនៃការប៉ះពាល់ដោយទឹកជំនន់ខាងលើនេះនៅមិនទាន់មានរបាយការណ៍ច្បាស់លាស់នៅឡើយទេ។ មកទល់ពេលនេះឥទ្ធិពលសំពាធបានបង្កជាទឹកភ្លៀងធ្លាក់ពេសពេញទូទាំងក្នុង ខេត្តបាត់ដំបងធ្វើឲ្យស្ថានភាពទឹកភ្លៀងបានជន់លិចខ្លាំងប៉ះពាល់លើភូមិសាស្ត្រស្រុកជាច្រើនបូកទាំងបណ្តាស្រុកជាច្រើនទៀតនៅតំបន់ព្រំដែន៕ លោក សូមឲ្យបងប្អូ
នប្រជាពលរដ្ឋតាមមូលដ្ឋាន ត្រូវតែមានការប្រុងប្រយ័ត្ន៕

ដោយ៖ស សារ៉េត


ចែករំលែក៖