កីឡាករ Stefanos Tsitsipas នឹងព្យាយាមធ្វើឲ្យបានល្អជាងគូប្រកួតរបស់គាត់នៅពេលដែលគាត់ត្រូវទទួលរាប់រងសំខាន់មួយគឺប៉ះកីឡាករលំដាប់លេខ១ពិភពលោក Novak Djokovic ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Open នៅថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍នេះនៅ Roland Garros ។
កីឡាករសញ្ជាតិក្រិច វ័យ២២ឆ្នាំ Stefanos Tsitsipas នឹងក្លាយជាបុរសក្មេងជាងគេក្នុងការឈានទៅវគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធី Grand Slam ក្នុងរយៈពេល១១ ឆ្នាំប្រសិនបើគាត់បង្ហាញមុខនៅថ្ងៃអាទិត្យ។
ចំណែកកីឡាករអាហ្សង់ទីន Diego Schwartzman វ័យ២៨ឆ្នាំត្រូវប្រឈមមុខនឹងម្ចាស់ជើងឯក១២ សម័យកាល Rafael Nadal ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូងផងដែរនៅថ្ងៃសុក្រជាមួយគ្នា។
ជ័យជម្នះនឹងធ្វើឱ្យ Schwartzman ក្លាយជាបុរសទី៣ដែលបានប្រកួតNadal នៅក្នុងព្រឹត្តិការណ៍នេះ។ Nadal ធ្លាប់បានចាញ់កីឡាករស៊ុយអែត Robin Soderling ក្នុងឆ្នាំ២០០៩ ធ្លាប់ចាញ់ Djokovic និង ២០១៥ ហើយបានដកខ្លួនមុនការប្រកួតជុំទី៣របស់គាត់ក្នុងឆ្នាំ២០១៦ ដោយបញ្ហារបួសកដៃ។
ទោះយ៉ាងណា Schwartzman ធ្លាប់បានផ្តួល Nadal ក្នុងសិតលើដីឥដ្ឋនៅទីក្រុងរ៉ូមកាលពីខែមុនដែលជាលទ្ធផលធ្វើឲ្យអ្នកទាំងពីរទទួលស្គាល់ថាអាចមានឥទ្ធិពលលើការប្រកួតវគ្គនេះ។
Schwartzman ដែលបានផ្តួលជើងឯកដណ្តើមជើងឯក US Open បាននិយាយថា “ប្រសិនបើខ្ញុំមើលឃើញពីប្រវត្តិសាស្រ្តខ្ញុំមិនប្រាកដថាខ្ញុំនឹងមានទំនុកចិត្តច្រើននោះទេ ប៉ុន្តែខ្ញុំដឹងថាខ្ញុំអាចផ្តួលគាត់បាន នោះគឺជារឿងសំខាន់” ។
សូមបញ្ជាក់ថា ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ French Open នឹងធ្វើឡើងរាត្រីថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ ដោយប្រកួតដំបូងគឺជាការជួបគ្នារវាងកីឡាករ Stefanos Tsitsipas ប៉ះជាមួយកីឡាករលំដាប់លេខ១ពិភពលោក Novak Djokovic ។ ចំណែកកីឡាករ Diego Schwartzman ត្រូវប៉ះជាមួយកីឡាករ Rafael Nadal នៅម៉ោងបន្ទាប់៕ដោយ៖ភារៈ