ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសចូលកាន់មុខតំណែងថ្មី អភិបាលនៃគណៈអភិបាលក្រុង​សែនមនោរម្យ និងតំណែងនាយករដ្ឋបាលសាលាខេត្ត

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃសុក្រ​ទី០៩ ខែតុលា ឆ្នាំ២០២០ម្សិលមុិញ​ រដ្ឋបាលសាលាខេត្តមណ្ឌលគិរី បាន​រៀបចំពិធីប្រកាសចូលកាន់​មុខតំណែង អភិបាលនៃគណៈអភិបាលក្រុងសែនមនោរម្យ និង ប្រកាសចូលកាន់មុខតំណែងនាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត​ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី​ អភិបាលក្រុង ស្រុក​ និង លោក លោកស្រី ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាខេត្តមណ្ឌលគិរី។

យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលត្រូវបានផ្ទេរភារកិច្ចលោក​ ឡុង​ វិបុល​ អភិបាលនៃគណៈអភិបាលក្រុងសែនមនោរម្យ​ អោយទៅបម្រេីការងារនៅសាលាខេត្តមណ្ឌលគិរី​ និង​ តែងតាំងលោក​ ហៀក​ សុផាន​ ជាអភិបាល​ នៃគណៈអភិបាលក្រុងសែនមនោរម្យ​ និងយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ​ តែងតាំងលោក​ ស៊ន​ សារុន​ អោយកាន់មុខតំណែងជានាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី៕

ដោយ៖ សិលា


ចែករំលែក៖