ព័ត៌មានទាន់ហេតុការណ៍៖

នារីជំទង់ម្នាក់ដើរធ្លាក់ចូលលូប្រឡាយស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ នារីវ័យជំទង់ម្នាក់ខណ:ដើរទៅមើលទឹកស្រែជាមួយជីតានិងបងប្រុស២នាក់ ទៀត ស្រាប់តែដើរធ្លាក់ចូលក្នុងលូប្រឡាយបណ្តាលឲ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី​៩ ខែតុលា ឆ្នាំ ២០២០ នៅ​ចំណុច​ភូមិក​ស្វាយ ចម្ងាយ​៥០០​ម៉ែត្រ ហៅ​ប្រឡាយ​តូ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​មន្រ្តីនគរបាលស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងថាជនរងគ្រោះមានឈ្មោះអ៊ុ វណ្ណ​រួយ ភេទ​ស្រី អាយុ​១៧​ឆ្នាំ នៅ​ភូមិក​ស្វាយ ឃុំ​ឬ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​នៅមុនពេលកើតហេតុនោះជនរងគ្រោះបានដើរទៅ​ស្រែ​៣​នាក់​ជីតា និង​បងប្រុស​២​នាក់​ទៀត​​ឈ្មោះ វណ្ណ​រួយ និង​ឈ្មោះ វណ្ណ​នី​ន ដើម្បី​ទៅ​មើល​ទឹក​ស្រែ​នៅ​ចម្ងាយ​ពី​កន្លែងកើតហេតុ​ប្រហែល​៣០០​ម៉ែត្រ​។ពេលទៅដល់​ស្រែ​ជីតា​និង​បងប្រុស​ពីរ​នាក់​ទៀត​បាន​វិល​ត្រឡប់មកផ្ទះ​វិញ​ លុះពេលមកដល់ពាក់កណ្ដាលផ្លូវមិនឃើញប្អូនស្រី​រងគ្រោះ​មកពី​ក្រោយ​។ ភ្លាមនោះដែរគាត់ក៏ទៅរកស្រាប់តែប្រទះឃើញប្អូនស្រីធ្លាក់ចូល​នឹងលូទឹកប្រឡាយហើយពេលឃើញដូច្នេះជីតាបានចុះរាវក្នុងទឹកក៏ឃើញជនរងគ្រោះហើយក៏បីមកដាក់លើគោកជួយសង្គ្រោះ​តែ​អនិច្ចា​ក្មេងស្រី​នោះបាន​ស្លាប់បាត់​បង់ជីវិត​បាត់​ទៅហើយ​។​
ក្រោយមកដា​សព​ត្រូវបាន​បងប្រុស​និង​ជីតា​បី​យកមក​ផ្ទះ​ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ÷ប្រាថ្នា


ចែករំលែក៖