ព័ត៌មានទាន់ហេតុការណ៍៖

រន្ធត់ចិត្តណាស់ ខណៈឮដំណឹងថា សិល្បការិនីរបាំបុរាណ ដ៏ស្រស់ស្អាតម្នាក់ បាត់បង់ជីវិតក្នុងគ្រោះធម្មជាតិ រលំផ្ទះសង្កត់លើ

ចែករំលែក៖

ខេត្តសៀមរាប៖ សេចក្តីស្លាប់ទៀង តែពេលវេលាស្លាប់មិនទៀងទេ .., សែនរន្ធត់ចិត្តណាស់ ខណៈឮដំណឹងថា សិល្បការិនីរបាំបុរាណ ដ៏ស្រស់ស្អាតម្នាក់ បាត់បង់ជីវិតក្នុងគ្រោះធម្មជាតិ រលំផ្ទះសង្កត់លើ ។ នេះបើតាម Facebook មួយចំនួន បាន ចូលរួមរំលែកទុក្ខសិល្បការិនី របាំ បុរាណដ៏ ស្រស់ស្អាតម្នាក់បាត់បង់ជីវិត ក្នុង គ្រោះធម្មជាតិរលំផ្ទះសង្កត់លើ គ្មានក្តីមេត្តាជីវិតសត្វលោកទាល់តែសោះ។
បើយោងតាម​អាខោន Facebook ជាច្រើន បានបង្ហោះចូលរួមរំលែកទុក្ខ ជាពិសេស Facebook មួយ​ដែលមាន​ឈ្មោះថា ច័ន្ទ​ធឿន ភ្លេងខ្មែរ អាចជាអ្នករួមអាជីព គាត់ក៏បាន​បង្ហោះ​ និង​បាន​រៀបរាប់ថា «​ទោះ​មិនបាន​សម្តែង​ជាមួយគ្នា​ក៏ពិតមែន តែ​បង​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ នៃ​ការបាត់បង់​អតីត​សិល្បការិនី​ប្រចាំ​ភោជនីយដ្ឋាន​គូលែន ដោយ​គ្រោះធម្មជាតិ​រលំ​ផ្ទះ​សង្កត់​លើ​គួរ​ឲ្យ​ស​ង្វែ​គ​»​។ បញ្ចប់សំណេរមានការ Comment ជាច្រើនស្រណោះ អឡោះអាល័យ ពីអ្នកសិល្បៈអាជីព សម្រស់ដ៏ផូផង់។

​បើតាមរយៈបណ្តាញ Facebook និង​ព័ត៌មាន​បឋម ជនរងគ្រោះ​មាន​ស្រុកកំណើត​នៅ​ខេត្តសៀមរាប តែគាត់បានផ្លាស់ប្តូរ ខណៈបច្ចុប្បន្ន​ មក​រស់នៅ​ខេត្តកំពង់ធំ​។
សូមជម្រាបថា៖ ក្រោយ​ពីមានការ​បង្ហោះ​ចែករំលែក​ដំណឹងអកុសលនេះ គឺមាន​អ្នកលេង​បណ្តាញ​ទំនាក់ទំនងសង្គម​ហ្វេ​ស​ប៊ុក​ជាច្រើន បានបង្ហាញ​នូវ​ការសោកស្តាយ​យ៉ាង​ក្រៃលែង ចំពោះ​ការបាត់បង់​សិល្បការិនី​របាំ​បុរាណ​ខ្មែរ​យើង ដែលមាន​សមត្ថភាព ថែមទាំង​មាន​រូប​សម្រស់​ស្រស់ស្អាត​ សុភាពរាបសារ ជាមួយនឹងក្តីសោកសៅ ចូលរួមរំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​សព​។
សូមជម្រាបថា៖ នេះជាដំណឹងបឋម បើករណីជាការពិត អង្គភាព«នគរដ្រេហ្គន» នឹងបន្តផ្សាយលម្អិតជូនតាមក្រោយ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖