ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីរត់ម៉ារ៉ាតុងឆ្នាំ២០២១នៅតូក្យូត្រូវបានពន្យារពេលពីខែមីនាដល់ខែតុលា

ចែករំលែក៖

អ្នករៀបចំកម្មវិធីបានប្រកាសនៅចុងសប្តាហ៍នេះថា ការរត់ម៉ារ៉ាតុងនៅទីក្រុងតូក្យូ ប្រទេសជប៉ុនឆ្នាំ២០២១ ត្រូវបានពន្យារពេលចាប់ពីថ្ងៃទីខែមីនាដល់ថ្ងៃទី១៧ ខែតុលា

ព្រឹត្តិការណ៍នេះត្រូវបានគេប្រកាសនៅក្នុងសេចក្ដីថ្លែងការណ៍មួយថាម៉ារ៉ាតុងតូក្យូដែលជាផ្នែកមួយនៃការរត់ម៉ារ៉ាតុងអន្តរជាតិចំនួន៦ រួមជាមួយការប្រារព្ធនៅបូស្តុន, ប៊ែកឡាំង, ទីក្រុងឈីកាហ្គោ, ញូវយ៉ក និងទីក្រុងឡុងនឹងមានការប្រកួតប្រជែងទ្រង់ទ្រាយធំជាមួយគ្នា

ការរត់ប្រណាំងនៅឆ្នាំនេះដែលដំបូងត្រូវបានគេរំពឹងថា នឹងទាក់ទាញអ្នកចូលរួមប្រមាណ៣៨.០០០ នាក់ត្រូវបានលុបចោលពីការចូលរួមពីសាធារណជនទូទៅដោយសារជំងឺកូវីដ-១៩អ្នករត់ប្រណាំង និងរទេះរុញប្រហែល២០០នាក់បានចូលរួមនៅក្នុងការប្រកួតដែលបានធ្វើឡើងនៅថ្ងៃទីខែមីនា

សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា អ្នកដែលបានចុះឈ្មោះសម្រាប់ការចូលរួមរត់ម៉ារ៉ាតុងតូក្យូឆ្នាំ ២០២០ អាចពន្យាពេលការចូលរួមរបស់ពួកគេទៅការប្រណាំងនៅឆ្នាំក្រោយ ឬព្រឹត្តិការណ៍ឆ្នាំ ២០២២ ៕ដោយ៖ភារៈ

Lona Chemtai Salpeter of Israel crosses the finish line to win the women’s category of the Tokyo Marathon in Tokyo on March 1, 2020. – This year’s Tokyo Marathon has been closed to all but elite runners due to mounting fears over the spread of the new coronavirus, which has affected dozens of sports events worldwide. (Photo by CHARLY TRIBALLEAU / AFP)


ចែករំលែក៖