ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកខ្សាច់ថ្មបើកមិនប្រកាន់ស្ដាំបុកម៉ូតូបញ្រ្ចាស់គ្នារបួសធ្ងន់ស្រ្តីម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ រថយន្តហ៊ីយ៉ាន់ដាយធុនធ្ងន់ដឹកខ្សាច់ថ្មមួយគ្រឿងបើកមិនប្រកាន់ស្ដាំបុកម៉ូតូមួយគ្រឿងបើកបញ្ច្រាស់គ្នាពេញទំហឹងបណ្ដាលអោយស្ត្រីម្នាក់រងរបួសធ្ងន់កាលពីវេលាម៉ោង៥និង៤០នាទីល្ងាច ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ស្ថិតនៅលើផ្លូវក្រាលគ្រួសក្រហម ត្រង់ចំណុចភូមិថ្មី ឃុំមុសមន ស្រុករំដួលខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុករំដួលបានអោយដឹងថាស្ត្រីរងគ្រោះមានឈ្មោះ រ៉ន ស្រី រី  អាយុ ២១ឆ្នាំ រស់នៅ ភូមិ វាល ឃុំបុសមន ស្រុករំដួល ជិះម៉ូតូហុងដាវ៉េវពណ៌ខ្មៅមិនចាំស្លាកលេខខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើករថយន្តបង្កត្រូវបានស្គាល់ឈ្មោះ គង់ ប៊ុនធឿន អាយ៣៣ឆ្នាំ រស់នៅ ភូមិតាសួស ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀង ក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ។

បើតាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរសម្នាក់បានបើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌សរពាក់ស្លាកលេខស្វាយរៀង៣C.៧៧៧៧ មិនប្រកាន់ស្ដាំខណៈនោះស្រាប់តែមានស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវពណ៌ខ្មៅក្នុងទិសដៅបញ្រ្ចាស់គ្នាបុកពេញទំហឹងបណ្ដាលអោយរងរបួសធ្ងន់បែកប្រអប់ដៃត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍វាស់វែងនិងអូសយក ម៉ូតូទៅរក្សាទុកនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាល បុសមន  ចំណែករថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួល រង់ចាំការដោះស្រាយនាពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖