ព័ត៌មានទាន់ហេតុការណ៍៖

ទឹកតាមដងស្ទឹងព្រែកត្នោត ល្ងាចនេះទឹកអាចងើបឡើងបន្តិចដោយសារទ្វារទឹកនៅរលាំងជ្រៃបើកបន្ថែម

ចែករំលែក៖

ភ្នំពេញ៖ គិតមកដល់ព្រឹកថ្ងៃ១២ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោត បើយោងតាមប្រភពពីក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា៖ 

    ១-កម្ពស់ទឹក

       -នៅលើសំណង់បង្ហៀរកម្ពស់ទឹក ៥,៦៣ហូរលើបង្ហៀរ០,៨៣ម៉ែត្រ កើនជាងម្សិលមិញ០,២២

      -ផ្នែកខាងក្រោយ សំណង់៨,៣៥ម៉ែត្រ ធៀបពីម្សិលមិញ កើន ០,២៥ម៉ែត្រ

      -នៅតាមដងស្ទឹង វត្តក្តុលទឹកកើន០,៣ម៉ែត្រ

    ២-សកម្មភាពការងារ

       -ចុះតាមដានសភាពទឹកតាមដងស្ទឹង

       -ដឹកដីចាក់ត្រង់ចំណុចដែលមានរូងនាគ

       -ទីតាំងគ្រឿងចក្រឈជើង៤ទីតាំង 

       -រៀបបាវខ្សាច់នៅជិតវត្តចំការខ្សាច់បន្ត

     ៣-ល្ងាចនេះទឹកអាចងើបឡើងបន្តិចដោយសារទ្វារទឹកនៅរលាំងជ្រៃបើកបន្ថែម៕

ដោយ៖ សិលា


ចែករំលែក៖