ព័ត៌មានទាន់ហេតុការណ៍៖

ករណីជម្លោះរវាងហាងលក់ទូរស័ព្ទដៃជាមួយនឹងភ្ញៀវ តាមបណ្តាញសង្គម Facebook ព្រោះតែរឿងប្រព័ន្ធធនាគារ ABA បាន Block លុយដែលអតិថិជនបានវេរមកឲ្យខ្លួន

ចែករំលែក៖

ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងមកនេះ មានករណីឈ្លោះប្រកែកគ្នាពេញបណ្តាញសង្គម Facebook រវាងហាងលក់ទូរសព័្ទមួយកន្លែងជាមួយនឹងអតិថិជនដែលទិញទំនិញតាម Online និងបានធ្វើការវេរប្រាក់តាមប្រព័ន្ធធនាគារ ABA ដោយម្ចាស់ហាងបានស្តីបន្ទោសទៅកាន់ធនាគារថាបានBlock លុយដែលអតិថិជនបានវេរមកឲ្យខ្លួន ។

ជាក់ស្តែងម្ចាស់ហាងទូរស័ព្ទមានឈ្មោះថា Mekong Phone shop បានលើកឡើងថា៖ “បទពិសោធន៍​គួរអោយភ្ញាក់ផ្អេីល​ សម្រា​ប់ការទូទាត់សាច់ប្រា​ក់​ តាមរយះ​ធនាគារ​ ABA Bank អតិថិជន​ បានវេរលុយចំនួន​ 75$ ចូល​ Account ហាង បន្ទាប់មកដោយហេតុថា​គាត់​ តេទាក់ទងមកហាងក្រៅម៉ោង​ធ្វេីការ​មិនបាន​ គាត់ក៏បានទាក់ទងទៅធនាគារដេីម្បី​ Block Transaction របស់គាត់​ ដែលបណ្តាល​អោយមានការBlock លុយចំនួន​ 75$ ពីAccount ហាង។

ក្រោយពេលឃេីញដូចនេះ​ ខាងហាង​ បានទាក់ទង​ ទៅ​ ABA hotline ដូចសួរនាំអំពីមូលហេតុ​ ដោយខាងធនាគារឆ្លេីយតបថា​ ABA Block លុយ​ 75$ ក៏ព្រោះអ្នកដែលវេរលុយគេទាក់ទងស្នេីរអោយBlock លុយនេះសិន​ ទេីបធនាគារសម្រេច​ អនុវត្តតាម។ ខណៈនោះក៏កើតចេញជាសំណួរ​ តេីបេីអ្នកដែលវេរលុយ​ អាចមានសិទ្ធដល់ថ្នាក់អោយធនាគារ​ ទៅBlock Transaction ណាមួយពី Account ដែលខ្លួនវេរលុយទៅ​ តេីវាមានហានិភ័យអ្វីខ្លះដល់អ្នកដែលទទួល​? ហេីយធនាគារធ្វេីដូចនេះ​បានដោយសំអាងលេីហេតុផលអ្វី​ ?ហេីយធ្វេីដូចនេះ​ទំនុកចិត្តរបស់អតិថិនមានការកេីនឡេីង​ ឬធ្លាក់ចុះ? ចំពោះ​ យេីងខ្ញុំដែលជាអ្នកប្រេីសេវាទូទាត់លុយតាមABA BANK គឺអស់សេចក្តីទុកចិត្តតែម្តង។

សូមការយល់ឃេីញរបស់អាជីករ​ ដែលកំពុងប្រេីប្រាស់សេវានេះដូចគ្នាពីហាងមេគង្គ”ក្រោយមានការលើកឡើងរបស់ហាងទូរស័ព្ទខាងលើបងប្រុសដែលជាសាមីខ្លួនក៏បានឆ្លើយតបទៅវិញថា៖ “សូមធ្វើការឆ្លើយតបទៅម្ចាស់ផេក ឈ្មោះ Mekong Phone shop ដែលចោទប្រកាន់មកលើខ្ញុំបាទនិងធនាគារ ។

ខ្ញុំបាទឆ្លើយតបទៅម្ចាស់ ផេក ឈ្មោះ Mekong phone shop ថា បើគ្មានបំណងបោកគេទេ កុំបារម្ភរឿងគេយកលុយរបស់គេមកវិញពីព្រោះគេមិនទាន់យករបស់អ្នកឯងទេ របស់អ្នកឯងគឺមិនទាន់ឲ្យគេទេ ។ រឿងគេស្នើសុំធនាគារដកលុយរបស់គេវិញគឺដោយសារគេមិនទុកចិត្តអ្នកឯង កាលគេមិនទាន់បាញ់លុយឲ្យអ្នកឯង ឆាត់ឆ្លងឆ្លើយរហូត ដល់គេបាញ់លុតឲ្យរួចបិទឆ្លងឆ្លើយ ខល មិនលើកជាច្រើនដងរហូតឆ្លងថ្ងៃបន្ទាប់ក៏មិនតប ចំណុចនេះហើយធ្វើឲ្យអតិថិជនបារម្ភករណីផេកបោក ។ រកស៉ីលក់ Online ឆ្លើយតបថា ម៉ោងដេក មិនលក់ទួរស័ព្ទ មិនទាន់ដល់ម៉ោងធ្វើ ចុះលុយគេផ្ញើម៉េចមិនថាចាំដល់ម៉ោងធ្វើការចាំផ្ញើ? មានតែប្រាប់ភ្ញៀវថា ផ្ញើមកមុនមកទើបផ្ញើឥវ៉ាន់ឲ្យ? សូមជម្រាបពុកម៉ែបងប្អូនលើកនេះខ្ញុំមិនលើកលែងឲ្យទេចំពោះករណីជនខិលខូចមួយចំនួនលក់តាម Onlineមានបំណងបោកប្រាស់ប្រជាពលរដ្ឋថែមទាំងបោករូបខ្ញុំទៀត។

ចុងក្រោយ សូមស្នើឲ្យក្រសួងមានសមត្ថកិច្ចមេត្តាជួយ មើលករណី អ្នកលក់Online មួយចំនួនខ្លះកំពុងតែ បំពុលសង្គម បោកប្រាស់ពលរដ្ឋតាមរយៈការលក់ Online សព្វថ្ងៃនេះ ។” ខាងលើនេះគ្រាន់តែជាការលើកឡើងរបស់ភាគីទាំងសងខាងតែប៉ុណ្ណោះ តើប្រិយមិត្តយល់យ៉ាងណាដែរ? ។

ដោយឡែកជុំវិញបញ្ហានេះដែរ មតិមហាជន ក៏បានលើកឡើងថាបើមាសសុទ្ធមិនខ្លាចភ្លើងនោះទេ ហើយរឿងតូចតាចសូមកុំឲ្យកើតជារឿងធំអី៕ដោយ៖សហការី


ចែករំលែក៖