ព័ត៌មានទាន់ហេតុការណ៍៖

តំបន់ Nagorno-Karabakh យប់ទីមួយមិនមានផ្ទុះកាំភ្លើង

ចែករំលែក៖

បទឈប់បាញ់នៅក្នុងតំបន់ Nagorno-Karabakh រវាងប្រទេស Armenia និងAzerbaijan បានចូលជាធរមាន នៅពាក់កណ្តាលយប់ថ្ងៃទី១១ឈានចូលថ្ងៃទី១២ ខែតុលា ជាការបើកផ្លូវសម្រាប់ សកម្មភាពមនុស្សធម៌ នៅក្នុងតំបន់នេះ។
សារព័ត៌មាន Sputnik នៅថ្ងៃទី ១២ខែតុលាបានផ្សាយថា ក្រុមអ្នកសារព័ត៌មានខ្លួន មិនបានឭសូរស្នូកាំភ្លើងណាមួយ នៅក្នុងតំបន់ Nagorno-Karabakh នោះឡើយ។

នៅវេលាម៉ោង៧និង៣០នាទី ក៏មានសំឡេងប្រកាសអាសន្ន ពីការវាយប្រហារ ប៉ុន្តែមិនមាន ឡើយ។
នេះជាលើកទីមួយហើយ ចាប់តាំងពីថ្ងៃទី២៧ខែកញ្ញា មកទល់ពេលនេះNagorno-Karabakh មិនមានសំឡេងផ្ទុះអាវុធ ។ កាលពីថ្ងៃទី ១០ខែតុលា ប្រទេសទាំងពីរ គឺ Armenia និង Azerbaijan បានព្រមព្រៀងគ្នាឈប់បាញ់ ក្រោយកិច្ចពិភាក្សានៅក្នុងប្រទេសរុស្ស៊ី។
ប៉ុន្តែនៅថ្ងៃទី១០ និង ១១ខែតុលា ប្រទេស Armenia បានចោទប្រកាន់ Azerbaijan បាញ់ប្រហារទៅលើតំបន់ប្រជុំជនក្នុងប្រទេសArmenia ។ កម្លាំងទាហាន Armenia នៅក្នុងតំបន់ Nagorno-Karabakh បានចោទប្រកាន់កម្លាំងទាហាន Azerbaijan បាញ់កាំភ្លើងធំមុនពេលបទឈប់បាញ់ចូលជាផ្លូវការ ៥នាទីតែប៉ុណ្ណោះ បណ្តាលឲ្យមនុស្ស២នាក់ស្លាប់។
រដ្ឋាភិបាល Azerbaijan បានប្រកាសឲ្យដឹងថា កម្លាំងទាហាន Armenia នៅតំបន់ Nagorno-Karabakh បានបាញ់ប្រហារទៅលើទីក្រុង Ganja ដែលជាទីក្រុងធំទីពីរ នៅ Azerbaijan សម្លាប់ពលរដ្ឋម្នាក់ផងដែរ។
សង្គ្រាមវាយប្រហារគ្នា Nagorno-Karabakh បណ្តាលឲ្យពលរដ្ឋ៤០នាក់ស្លាប់និងទាហានប្រទេសសងខាងដល់ទៅ ៣៦០០នាក់ស្លាប់ ។ ពលរដ្ឋជាច្រើនបាត់បង់ផ្ទះសម្បែងដោយសារតែការវាយប្រហារ៕ដោយ៖ធី រីណា


ចែករំលែក៖