ព័ត៌មានទាន់ហេតុការណ៍៖

ដោយសារ​អំណាច​​ទឹក​ប្តូរ​និស្ស័យ កូនស្រី​ស្រវឹងស្រាខឹង​ឪពុក​ស្តីបន្ទោសទាញ​ដំបង​វាយ​សម្លាប់​

ចែករំលែក៖

ខេត្តកំពង់ធំ​៖  ដោយសារ​អំណាច​​ទឹក​ប្តូរ​និស្ស័យ កូនស្រី​​ខឹង​ឪពុក​ស្តីបន្ទោស​ក៏ទាញ​ដំបង​វាយ​សម្លាប់ដោយឥតត្រាប្រណី ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើង​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ស្វាយ​កាល់ ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ ​។​

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ លឹម លន់ ភេទ​ប្រុស អាយុ​៧៨ឆ្នាំ។ ចំណែក​កូនស្រី​បង្កើត​ដែលជា​ឃាតក ឈ្មោះ លន់ សារឹម អាយុ​២៥​ឆ្នាំ មាន​ប្តី​ឈ្មោះ នៀវ សារ៉េត អាយុ​៣២​ឆ្នាំ មានកូន​១​នាក់​ឈ្មោះ នៀវ វិ​រ​: ភេទ​ប្រុស អាយុ​៤​ឆ្នាំ ។​

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាឃាតកបញ្ជូនទៅប៉ុស្តិ៍នគរបាលសន្ទុក ដើម្បីចាត់ការបន្តតាមនីតិវីធី ។ចំណែកសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាម​ប្រពៃណី ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖