ព័ត៌មានទាន់ហេតុការណ៍៖

អតីតម្ចាស់ជើងឯកស្នូកឃ័រពិភពលោក Ronnie O’Sullivan ឈ្នះគូប្រកួតក្នុងជុំទី១កម្មវិធី English Open

ចែករំលែក៖

អតីតម្ចាស់ជើងឯកស្នូកឃ័រពិភពលោក Ronnie O’Sullivan បានយកឈ្នះកីឡាករលំដាប់លេខ១២៧ពិភពលោក Brian Ochoiski របស់បារាំងដោយលទ្ធផល ៤-២ ក្នុងការប្រកួតបើកឆាក English Open កាលពីម្សិលមិញ

កីឡាករ O’Sullivan បានចាញ់កីឡាករវ័យក្មេងជនជាតិអៀរឡង់ Aaron Hill ក្នុងកម្មវិធី European Masters ហើយបន្ទាប់មកបានដកខ្លួនចេញពីពានរង្វាន់ Championship ដោយសារតែបញ្ហាវិបត្តិកូវីដ-១៩គាត់បានយកឈ្នះកីឡាករ Milton Keynes ផងដែរ ខណៈកីឡាករOchoiski បានរំកិលមកលេខ ១០៥ ពិភពលោក ដោយសារឈ្នះគូប្រកួតរបស់គាត់

ក្រោយការប្រកួត O’Sullivan បាននិយាយថា វាជាការប្រកួតដ៏ស្វិតស្វាញមួយ រាល់ពេលដែលខ្ញុំលេងម្តងខ្ញុំរំពឹងថាគាត់នឹងបាញ់មួយគ្រាប់ ប៉ុន្តែគាត់មិនធ្វើដូច្នេះខ្ញុំគិតថាខ្ញុំអាចធ្វើអ្វីៗគ្រប់យ៉ាង ហើយលេងដោយយកចិត្តទុកដាក់ដើម្បីទទួលបានលទ្ធផលល្អ”។

កីឡាករស្នូកឃ័រវ័យ៤៤ឆ្នាំ O’Sullivan បានបន្តថាខ្ញុំសប្បាយចិត្តក្នុងការប្រកួតប្រជែងនៅសប្តាហ៍នេះ ព្រោះថាពេលវេលាកាន់តែច្រើនរវាងការប្រកួតអនុញ្ញាតឱ្យខ្ញុំមានលទ្ធភាពប្រកួតអំឡុងពេលមានវិបត្តិកូវីដ-១៩”។

ក្នុងកម្មវិធី English Open នោះដែរ កីឡាករលេខ៤៨ពិភពលោក Stuart Carrington ត្រូវបានបង្ខំឱ្យដកខ្លួនចេញពីការប្រកួតបន្ទាប់ពីបានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ចំណែកម្ចាស់ការពារតំណែងជើងឯកកីឡាករMark Selby បានបន្តការបង្ហាញខ្លួនជាថ្មីរបស់ខ្លួនដោយដណ្តើមបានជ័យជម្នះ ៤-០ ទៅលើគូប្រកួត ដោយឡែកកីឡាករជើងចាស់ Jimmy White ត្រូវបានកីឡាករ Michael Holt យកឈ្នះក្នុងលទ្ធផល ៤-១ ដោយ៖ភារៈ


ចែករំលែក៖