គ្រូពេទ្យព្យាបាលជំងឺប្រធានាធិបតីដូណាល់ ត្រាំ លោក Sean Conley កាលពីថ្ងៃទី១២ ខែតុលា បានប្រកាសថា ប្រធានាធិបតីបានធ្វើតេស្តជាច្រើនលើកមកហើយ ដោយមានលទ្ធផលអវិជ្ជមានកូវីដ-១៩ ហើយលោកក៏មិនអាចចម្លងជំងឺទៅអ្នកផ្សេងបានដែរ។
តាមឯកសាររបស់មជ្ឈមណ្ឌល គ្រប់គ្រងនិងបង្ការជំងឺឆ្លង(CDC) របស់អាមេរិកបានឲ្យដឹងថា ក្រុមគ្រូពេទ្យព្យាបាលប្រធានាធិបតីដូណាល់ ត្រាំ បានបញ្ជាក់ថា លោកត្រាំ មិនអាចចម្លងកូវីដ-១៩ដល់អ្នកផ្សេងឡើយ។ នៅពេលនេះ លោកត្រាំ ក៏បានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតជាបន្តទៀត ។ លោកត្រាំចាប់ផ្តើមពិធីឃោសនានៅក្នុងទីក្រុង Sanford ក្នុងរដ្ឋ Florida ។
នេះជាសកម្មភាពឃោសនាបោះឆ្នោតលើកដំបូង របស់លោកត្រាំចាប់តាំងពីថ្ងៃទី២ ខែតុលា ពេលគ្រូពេទ្យប្រកាសថា លោកវិជ្ជមានកូវីដ-១៩ ។
តាមគម្រោង លោកត្រាំនិង ក្រុមការងារឃោសនាបោះឆ្នោតរបស់លោកនឹងរៀបចំសកម្មភាពឃោសនានៅក្នុងរដ្ឋ Pennsylvania, Lowa និង North Carolina…។
លោកត្រាំបានខិតខំស្វែងរកការគាំទ្រ ខណៈការបោះឆ្នោតនៅសល់តែ៣សប្តាហ៍ទៀតប៉ុណ្ណោះ។
ការស្ទង់មតិ នាពេលកន្លងមក បង្ហាញឲ្យឃើញថា បេក្ខភាព ប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ លោកចូ បៃឌិន
បាននាំមុខលោកត្រាំជាច្រើនពិន្ទុជាហេតុធ្វើឲ្យលោកត្រាំ ខិតខំស្វែងរកចំណុចខ្សោយរបស់គូប្រជែងដើម្បីវាយប្រហារ ៕
ដោយ៖ធី រីណា