ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមអតីតសិស្សបាក់ទូក ចូលរួមរំលែកមរណៈទុក្ខ ដល់គ្រួសារសព អ្នកគ្រូ សេក បូរម

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ តំណាងមិត្តរួមក្រុមអតីតសិស្សបាក់ទូកដែលផ្តួចផ្តើមបង្កើតឡើងដោយ

លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយអតីតគ្រូចាស់ៗនៃសាលាបាក់ទូក បាននាំយកថវិកាចំនួន ៣.០០០ដុល្លារដែលបានមកពីការចូលរួមគ្នាក្នុងក្រុម ទៅប្រគល់ជូនគ្រួសារសព អ្នកគ្រូ សោម បូរម (អតីតសាស្ត្រាចារ្យគណិតនៃវិទ្យាល័យបាក់ទូក កាលពីអំឡុងទសវត្ស៨០) ដែលបានប្រារព្ធធ្វើបុណ្យនៅក្នុងខេត្តព្រះសីហនុ។ កាយវិកា ដ៏គួរឲ្យគោរពរបស់ក្រុមអតីតសិស្សបាក់ទូកមួយនេះ គឺតែងតែធ្វើជាប់ជាប្រចាំមកជាច្រើនឆ្នាំហើយ ស្របតាមពាក្យស្លោករបស់ក្រុម ដែលបានបង្កើតឡើងថា “សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក” ហើយកាយវិកានាពេលនេះ ក៏ទទួលបានការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីក្រុមគ្រួសារនៃសព៕

ដោយ៖ ចន្ទ លីហ្សា


ចែករំលែក៖