ភ្នំពេញ៖ អាជ្ញាធរបានបញ្ជាក់ថា៖ ដោយសារស្ថានភាពទឹកបន្តហក់ឡើង អាចធ្វើឱ្យ ទំនប់សណ្តរស្ទឹងព្រែកត្នោត ដែលស្ថិតក្នុងភូមិថ្ម សង្កាត់ទៀន ខណ្ឌដង្កោ នៅខណៈពេលនេះ កំពុងប្រឈមនឹងការបាក់ហើយ បន្ទាប់ពីភ្លៀងធ្លាក់បន្តបន្ទាប់ និងកាន់តែច្រើនឡើង។
លោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ ដែលចុះពិនិត្យមើលទំនប់ខាងលើនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលស្ថិតនៅតំបន់ងាយរងគ្រោះដោយទំនប់នេះ មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ជាពិសេសសង្កាត់គងនយ និងសង្កាត់ទៀន ដែលស្ថិតនៅក្រោមទំនប់នេះ។
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាល រាជធានីភ្នំពេញ ថ្លែងថា៖ ទោះបីព្យុះភ្លៀងបន្តធ្លាក់ ក៏យើងនៅតែបន្តដំណើរឆ្ពោះទៅមុខដើម្បីដោះស្រាយរាល់បញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋដោយគ្មានការរួញរា។
គិតត្រឹមវេលាម៉ោង៣រសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋចំនួន៨០០គ្រួសារហើយនៅខណ្ឌដង្កោ ដែលត្រូវទឹកជំនន់វាយប្រហារ ។
លោកបានបន្ដថា ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យជាក់ស្ដែងដែលរហូតមកដល់ម៉ោងនេះ សង្កាត់ចំនួន៧ហើយក្នុងចំណោម សង្កាត់ទាំង១២របស់ខណ្ឌដង្កោដែលត្រូវបានលិចលង់ដោយទឹកជំនន់ ក្នុងនោះមានប្រជាពលរដ្ឋ៧៧១គ្រួសារដែលរងផលប៉ះពាល់៕
ដោយ៖សិលា