ភ្នំពេញ៖ អ្នកគាំទ្រពិធីការិនីរាងតូចច្រឡឹងវោហាសាស័ព្ទពិរោះ កញ្ញា សុក សុកន្និដ្ឋា បានកើតចម្ងល់ក្នុងចិត្តក្រោយពីបាត់មុខមួយរយៈពីលើកញ្ចក់ទូរទស្សន៍My TV រហូតអ្នកខ្លះ ថានាងបានដកខ្លួនឆ្ងាយពីសិល្បៈ។ អ្វីដែលភ្ញាក់ផ្អើលគឺនាងមមាញឹកខ្លាំងនឹងការងារជាពិធីការិនីនៅក្នុងកម្មវិធីជាច្រើន ស្របពេលដែលនាងក៏បានក្លាយខ្លួនជានាយិការវ័យក្មេងនៅក្នុងក្រុមហ៊ុនផលិតកម្មមួយផងដែរ។
បើទោះបីជាស្ថិតក្នុងបរិបទនៃការរីករាយដាលនៃជំងឺកូវីដ-១៩ ក្តីក៏ចាប់ពីដើមឆ្នាំមកនាងទទួលបានការងារជាហូរហែពិសេសទាក់ទងនឹងការងារជាពិធីការិនីផ្ទាល់តែម្តងដែលភាគច្រើនជាពិធីផ្លូវការនៃការបើកសម្ពោធផលិតផល និងសេវាកម្មនានា។នេះបើតាមការបញ្ជាក់របស់កញ្ញា សុក កន្និដ្ឋា បានលើកឡើងថា នាងបញ្ជាក់ថា ដោយសារតែសម្លឹងមើលឃើញពីឱកាសមួយដែលល្អ នាងសម្រេចចិត្តធ្វើជាពិធីការិនីឯករាជវិញ។ នាងបន្តថា ដោយសម្លឹងមើលពីតម្រូវការទីផ្សារ និងស្របនឹងជំនាញដែលនាងស្រលាញ់ចូលចិត្ត នាងក៏បានបង្កើតជាក្រុមហ៊ុនមួយ ដែលក្រុមហ៊ុនជួយសម្របសម្រួលនូវការបង្កើត និងផលិតកម្មវិធី រួមទាំងផ្នែក Digital Marketing និងការកាន់តារាជាដើម។ នាយិការិយាវ័យ២៤ឆ្នាំរូបនេះបញ្ជាក់ថាដោយសារនាងបង្កើតក្រុមហ៊ុនខ្លួនឯងទើបសម្រេចចិត្តផ្អាកការងារទូរទស្សន៍ គឺត្រូវពង្រឹងដើម្បីឲ្យដំណើរការទៅមុខ ស្របពេលដែលជំងឺកូវីត ត្រូវបានរីករាលដាលជាសាកលទើបនឹងត្រូវតែប្រឹងប្រែងដើម្បីឈរខ្លួនឲ្យរឹងមាំ។ នាងបញ្ជាក់ដែរថា ក្រុមហ៊ុននាងនឹងបើកស្វាគមន៍ជានិច្ចពីភ្ញៀវដែលពេញចិត្តនឹងការច្នៃប្រឌិតបែបថ្មីរបស់កូនខ្មែរជំនាន់ក្រោយ និងជាការបើកឱកាសឲ្យយុវសិល្បករ ផលិតករជំនាន់ក្រោយបានបង្ហាញសមត្ថភាពដែលពួកគេមានប្រកបដោយភាពជឿជាក់ផងដែរ៕ ដោយ៖ វឌ្ឍនា