ព័ត៌មានទាន់ហេតុការណ៍៖

នាវា​មុជទឹក​ថ្មី​របស់ជប៉ុន ឈ្មោះ Taigei ហៅត្រី​បា​ឡែ​ន​ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០២២ ខាងមុខនេះ!

ចែករំលែក៖

អន្តរជាតិ៖ នាវាមុជទឹកថ្មីរបស់ជប៉ុន ឈ្មោះ Taigei មានន័យថា ត្រីបាឡែក្នុងភាសាជប៉ុនត្រូវបានដាក់បង្ហាញនាវាមុជថ្មីរបស់ខ្លួន នៅកន្លែងសាងសង់នាវានៅភាគខាងលិចនៃប្រទេសជប៉ុន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ហើយនេះគឺជានាវាមុជទឹកទី២២ របស់ខ្លួន ដែលគ្រោងនឹងដាក់ឲ្យដំណើរការក្នុងកងកម្លាំងស្វ័យការពារជើងទឹកជប៉ុន ខែមីនា នៅក្នុងឆ្នាំ២០២២ខាងមុខនេះ មិនតែប៉ុណ្ណោះ នាវាមុជទឹកមួយនេះ មានទម្ងន់៣០០០តោនត្រូវបានសាងសង់ដោយក្រុមហ៊ុន Mitsubishi​

នាវាមុជទឹកមួយគ្រឿងនេះ មានបំពាក់អាគុយប្រភេទ Lithium Ion ដែលអាចស្ថិតនៅក្នុងទឹកបានរយៈពេលយូរ ជាងនាវាមុជទឹករបស់ជប៉ុនមុនៗ និងអាចផ្ទុកកងនាវិក បានចំនួន ៧០នាក់ ដោយមានប្រវែង ៨៤ម៉ែត្រ កម្ពស់,ម៉ែត្រ និងចំណាយថវិកាប្រមាណ ៧២០លានដុល្លារនាវាមុជទឹកនេះត្រូវបានសាងសង់បែបជានាវាឈ្លបការណ៍នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo

សូមជម្រាបថា បច្ចុប្បន្នជប៉ុន បានដាក់ឲ្យដំណើរការនាវាមុជទឹកប្រភេទOyashio ចំនួន គ្រឿង និងនាវាមុជទឹកប្រភេទ Soryu ចំនួន ១១គ្រឿង នៅឆ្នាំ២០២១ ជប៉ុនគ្រោងដាក់ឲ្យដំណើរការនាវាមុជទឹកប្រភេទ Soryu មួយគ្រឿងទៀត

គួរបញ្ជាក់ថា ដោយផ្អែកទៅតាមការណែនាំកម្មវិធីការពារជាតិឆ្នាំ២០១០ជប៉ុន បានដាក់គោលដៅបង្កើនចំនួននាវាមុជទឹកពី ១៦គ្រឿង មក២២គ្រឿង ដើម្បីការពារ និងប្រឆាំងសកម្មភាពរបស់ចិន នៅក្នុងសមុទ្រចិនខាងកើត ក៏ដូចជាប្រជុំកោះមានជម្លោះជាមួយចិន ព្រោះការដាក់បង្ហាញនាវាមុជទឹកជាសាធារណៈបែបនេះ ធ្វើឡើងបន្ទាប់ពីនាវាល្បាតចិន ទើបតែចាកចេញពីតំបន់ ដែលជប៉ុនអះអាងថាជាដែនទឹករបស់ខ្លួន នៅក្បែរប្រជុំកោះ​Sekaku ស្ថិតនៅក្នុងសមុទ្រចិនខាងកើតដោយ៖ស តារា


ចែករំលែក៖