ភ្នំពេញ៖ បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ បានបង្ហាញថា៖ដោយសារតែជំនន់ទឹកភ្លៀង បានធ្វើឲ្យប៉ះពាល់ដល់ប្រជាជនសរុបជិត២០ម៉ឺននាក់ ក្នុងនោះស្លាប់ចំនួន១៣នាក់ (ក្មេង៥នាក់) ,នេះបើគិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ មានរាជធានី–ខេត្តចំនួន១៩ បានរងប៉ះពាល់ ។
ជាក់ស្តែងក្នុងរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់យ៉ាងដូច្នេះថា៖ ប៉ះពាល់១៩រាជធានី–ខេត្ត ស្មើ៦៩ក្រុង/ស្រុក/ខណ្ឌ ២៥៨ឃុំ/សង្កាត់ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវកំពង់ស្ពឺមណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាលកំពង់ឆ្នាំង កំពង់ធំ ជាដើម។
ចំពោះផលប៉ះពាល់ប្រជាជនមានប្រមាណ ៤៨,៣១៧គ្រួសារ ស្មើប្រមាណ១៩៣,២៦៨នាក់, ប្រជាជនជម្លៀសប្រមាណ ៣,០៩៤គ្រួសារស្មើប្រមាណ១២,៣៧៦នាក់ ,ប្រជាជនស្លាប់ ១៣នាក់ (ក្មេង ៥នាក់) ,ផ្ទះប៉ះពាល់ប្រមាណ ៤៧,៩២៣ខ្នង
, ផ្ទះខូចខាត ៥០ខ្នង ,សាលារៀនលិចទឹក ៤២៥កន្លែង ,ស្រូវលិចទឹកប្រមាណ ១៣១,៣២៩ហិកតា ក្នុងនេះខូចខាតប្រមាណ ៦,៦៥៧ហិកតា,ដំណាំរួមផ្សំលិចទឹក ៥៥,៣៦០ហិកតា ក្នុងនេះ ខូចខាតប្រមាណ៦,៣០១ហិកតា ។
ដោយឡែក ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហមប៉ះពាល់ប្រមាណ ២០២គីឡូម៉ែត្រ , ផ្លូវលំជនបទលិចទឹកប្រមាណ ១,៤៥៩ គីឡូម៉ែត្រនិង៣១ខ្សែ , ស្ពានលិចទឹកប្រមាណ ២៤កន្លែង , ទំនប់ប៉ះពាល់ប្រមាណ២១.៦គីឡូម៉ែត្រ និង ប្រឡាយមេ ប្រឡាយរង ប្រឡាយស្រោចស្រពប៉ះពាល់ប្រមាណ៣៥២.៤ គីឡូម៉ែត្រ៕
ដោយ៖ស តារា