ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់​ទឹកភ្លៀង ​នៅ​ប្រទេស​ឥណ្ឌា បានធ្វើឲ្យមនុស្ស​យ៉ាងតិច​៣០​នាក់ស្លាប់

ចែករំលែក៖

អន្តរជាតិ៖ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងចាប់តាំងពីថ្ងៃទី១៣ ខែតុលាឆ្នាំ២០២០ នៅរដ្ឋ Telangana ភាគខាងត្បូងនៃប្រទេសឥណ្ឌា បានបណ្ដាលឲ្យផ្លូវថ្នល់ប្រៀបដូចទឹកទន្លេ យានយន្តលិចកប់បាត់ទាំងស្រុងហើយអគារត្រូវជន់លិចស្ទើរទាំងស្រុងផងនោះ រហូតដល់ថ្ងៃទី១៤ខែតុលាម្សិលមិញនេះ បានធ្វើឲ្យមនុស្សយ៉ាងតិច៣០នាក់ បាត់បង់ជីវិត ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនេះ

ជាក់ស្តែងមនុស្ស១៥នាក់ ត្រូវបានរាយការណ៍ថា ស្លាប់ក្នុងទីក្រុង  Hyderabad នៃរដ្ឋ Telangana ក្នុងចំណោមនោះ ក៏មានទារកអាយុខែម្នាក់ផងដែរ ខណៈនាក់ផ្សេងទៀត បានបាត់បង់ជីវិតនោិក្រោយជញ្ជាំងធំខ្ពស់មួយបានបាក់រលំ ហើយដួលលើផ្ទះប្រជាជនចំនួន១០ទីតាំងអំឡុងពេលភ្លៀងធ្លាក់ខ្លាំងពេញមួយយប់

ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងនេះដែរ  ត្រូវបានរាយការណ៍ថា មនុស្សយ៉ាងតិចនាក់បាត់ខ្លួន ហើយប៉ូលីសកំពុងតាមរកពួកគេ ចំណែកប្រព័ន្ធចរន្តអគ្គិសនីវិញ ក៏ត្រូវបានអាជ្ញាធរកាត់ផ្ដាច់ផងដែរ ខណៈភ្លៀងបានប៉ះពាល់ដល់បង្គោលភ្លើងនិងដីស្រែចម្ការរបស់ប្រជាពលរដ្ឋរាប់ពាន់ហិកតាក៏រងការជន់លិចយ៉ាងដំណំផងដែរ

ដោយឡែក លោកនាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី កាលពីថ្ងៃទី ១៤ ខែតុលាម្សិលមិញនេះ ផ្ដល់ការធានាទៅកាន់ថ្នាក់ដឹកនាំរដ្ឋនានាដែលរងគ្រោះថាពួកគេនឹងទទួលបានគាំទ្រគ្រប់គ្រាន់ពីរដ្ឋាភិបាលកណ្តាល ខណៈដែលរដ្ឋមន្ត្រីមហាផ្ទៃឥណ្ឌា លោក Amit Shah និយាយថាលោកកំពុងតាមដានស្ថានការណ៍ជំនន់ទឹកភ្លៀងក្នុងរដ្ឋ Telangana ហើយរដ្ឋាភិបាល តាំងចិត្តផ្ដល់ជំនួយតាមអាចធ្វើទៅបានជូនដល់ប្រជាជនក្នុងគ្រាលំបាកនេះ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ឥណ្ឌា NDTV

បច្ចុប្បន្នកងកម្លាំងសង្គ្រោះឥណ្ឌា ក៏បានចេញប្រតិបត្តិការរុករកនិងជម្លៀសប្រជាជនជាង១០០០នាក់ពីតំបន់រងគ្រោះដោយសារទឹកជំនន់ទៅកាន់ទីទួលសុវត្ថិភាព ខណៈរដ្ឋាភិបាលរដ្ឋ Telangana បានប្រកាសថ្ងៃឈប់សម្រាកចាប់ពីថ្ងៃទី១៤និងថ្ងៃទី១៥ ហើយទទូចឲ្យពលរដ្ឋសម្ងំនៅក្នុងផ្ទះ ប្រសិនបើគ្មានអ្វីចាំបាច់

គួរបញ្ចាក់ផងដែរថា បើតាមយោងតាមក្រសួងមហាផ្ទៃឥណ្ឌាបានអះអាងថាមនុស្សជាង១០៣០នាក់ បានស្លាប់ក្នុងហេតុការណ៍ពាក់ព័ន្ធគ្រោះជំនន់ទឹកភ្លៀង ចន្លោះពីខែមិថុនា និងពាក់កណ្ដាលខែកញ្ញាកន្លងទៅ ចំណែកមនុស្សជាង,លាននាក់នៅពាសពេញតំបន់អាស៊ីខាងត្បូង រងផលប៉ះពាល់ដោយសារទឺជំនន់ធ្ងន់ធ្ងរក្នុងឆ្នាំនេះ ខណៈមនុស្សរាប់ម៉ឺននាក់ពិបាកក្នុងការទទួលបានថ្នាំសង្កូវនិងស្បៀងអាហារដោយ៖ស តារា


ចែករំលែក៖