ព័ត៌មានទាន់ហេតុការណ៍៖

មូលនិធិគ្រោះទឹកជំនន់ របស់ក្រុមហ៊ុន Smart Axiata ត្រូវបានប្រកាស សម្រាប់អតិថិជនរបស់ខ្លួន ដើម្បីជួយដល់ពលរដ្ឋរងគ្រោះ

ចែករំលែក៖

រាជធានីភ្នំពេញ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ – ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជាបានប្រកាសនៅថ្ងៃនេះ ថាក្រុមហ៊ុនបានបង្កើតមូលនិធិជួយសង្គ្រោះពលរដ្ឋរងគ្រោះទឹកជំនន់ ដើម្បីផ្ដល់ឱកាសដល់អតិថិជនរបស់ខ្លួនអាចចូលរួមបរិច្ចាគថវិកា ក្នុងការជួយដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងទទួលរងការបំផ្លិបំផ្លាញពីគ្រោះទឹកជំនន់ នៅទូទាំងប្រទេសនាពេលថ្មីៗនេះ

គ្រាន់តែចុច *2020*50# ហើយចុចបញ្ចូនលើទូរស័ព្ទដៃរបស់ពួកគេ អតិថិជន Smart អាចបរិច្ចាគ 50 សេន ឬ ពួកគេអាចបរិច្ចាគ ១ ដុល្លារ ដោយចុចគ្រាន់តែចុច *2020*100 #និងចុចបញ្ចូន

ចំពោះជំនួយបរិច្ចាគប៉ុន្មានដែលនឹងទទួលបានពីអតិថិជន ក្រុមហ៊ុន Smart ក៏នឹងចូលរួមបរិច្ចាគថវិកាស្មើចំនួនប៉ុណ្ណោះផងដែររហូតដល់ចំនួនទឹកប្រាក់ 20ម៉ឺន ដុល្លារ ថវិកាបរិច្ចាគទាំងនោះនឹងត្រូវចែកចាយជាសម្ភារចំបាច់ដល់ជនរងគ្រោះតាមរយៈអជ្ញាធរខេត្តនៅតាមបណ្ដាខេត្តដែលរងគ្រោះខ្លាំងជាងគេបំផុត

យ៉ាងហោចណាស់មនុស្សចំនួន ១៦ នាក់ បានបាត់បង់ជីវិតដោយសារគ្រោះទឹកជំនន់នៅកម្ពុជា ចាប់តាំងពីដើមខែតុលា ដែលបណ្តាលមកពីព្យុះត្រូពិច ដែលបានបោកបក់ជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​មានប្រសាសន៍ថា៖ «ដោយប្រទេសកម្ពុជាកំពុងប្រឈមនឹងគ្រោះមហន្តរាយធម្មជាតិនេះ ក្រុមហ៊ុន Smart នឹងបន្តផ្តល់ជំនួយទៅកាន់ទីកន្លែងដែលទទួលរងទុក្ខខ្លាំងជាងគេបំផុត។ ការផ្តល់ឱកាសដល់អតិថិជនរបស់យើង ដើម្បីជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្នបែបនេះនឹងបង្កើតឥទ្ធិពលវិជ្ជមានសម្រាប់ប្រទេសកម្ពុជាជារួម។ យើងជឿជាក់យ៉ាងមុតមាំក្នុងការប្រើប្រាស់ស្មារតីសហគមន៍ និងចិត្តសប្បុរសធម៌របស់អតិថិជនរបស់យើង ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់អ្នកដែលត្រូវការបំផុតនៅគ្រាលំបាកនេះ។»

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Smart Axiata បានប្រកាសអំពីការបង្កើត មូលនិធិ​​ទឹកប្រាក់ ១ លាន​ដុល្លារ ដើម្បីប្រឆាំង​វីរុសកូវីដ១៩ ក្នុងការផ្តល់ជំនួយហិរញ្ញវត្ថុ ទៅកាន់ដំណោះស្រាយផ្សេងៗដែលអាចជួយដោះស្រាយតម្រូវការបន្ទាន់បំផុតរបស់កម្ពុជាក្នុងកំឡុងពេលមានវិបត្តិជាសកលនេះ

កំណើ​ននៃកម្រិតទឹកគឺជាបាតុភូតធម្មជាតិប្រចាំឆ្នាំមួយនៅក្នុងប្រទេសកម្ពុជា ហើយភាគច្រើននៃកសិករ និងអ្នកនេសាទរបស់ប្រទេសពឹងផ្អែកលើ​ ទឹកលំនាច និងលំហូររបស់ទឹកបឹង និងទឹកទន្លេ។ ប៉ុន្តែ នៅឆ្នាំនេះការកើនឡើងនៃកម្រិតទឹកទទួលរងសម្ពាធធ្ងន់ធ្ងរ ដោយសារភ្លៀងមូសុង ដែលបង្កឱ្យមានការខូចខាតនៅទូទាំងប្រទេស។ ដោយមានរាជរដ្ឋាភិបាល​ និងទីភ្នាក់ងារសង្គ្រោះបន្ទាន់ចូលរួមប្រមូលធនធាន ដើម្បីទប់ទល់នឹងផលប៉ះពាល់ដោយសារទឹកជំនន់នេះ ឥទ្ធិពលរួមផ្សំពីការបរិច្ចាគជាលក្ខណៈបុគ្គលតាមលទ្ធភាព ពីអតិថិជនចំនួន ៨ លាននាក់របស់    ក្រុមហ៊ុន Smart នឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់កិច្ចខិតខំនេះ ដើម្បីនាំយកជំនួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលរងទុក្ខនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគ្រោះមហន្តរាយធម្មជាតិនេះ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗបំផុតអំពី ក្រុមហ៊ុន Smart Axiata សូមតាមដានទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ស្ថិតក្រោមស្លាកសញ្ញា Smart Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhad

ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។ ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឲ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ 4G LTE ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ជាមួយ HD Voice (VoLTE) និង 4.5Gក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ 5G ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជា១៩០ប្រទេស។ Smart បាន​នឹង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំង​ព្រះរាជា​ណាចក្រកម្ពុជា ។ ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកំសាន្ដលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា SmartPay សេវា Pleng by Smart សេវា GigaGigs by Smart និងសេវា SmartNas ។ ក្រុមហ៊ុន Smart មានទស្សនៈវិស័យក្លាយជាក្រុមហ៊ុន លេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជាត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។ ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និង ធ្វើអោយជីវិតកាន់តែប្រសើរឡើង។ Smart ជីវិត​រស់​រវើក!

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh

សម្រាប់ព័ត៌មាន​បន្ថែម​ សូមទាក់ទង

លោក គាំ ទីវា

ទូរស័ព្ទ៖ +855 10 202 271

អុីម៉ែល៖ koam.tivea@smart.com.kh


ចែករំលែក៖