ព័ត៌មានទាន់ហេតុការណ៍៖

នៅខេត្តប៉ៃលិន ភ្លៀងធ្លាក់ពីយប់មិញត្រឹមតែ ២០ មម ប៉ុណ្ណោះ នៅវេលាព្រឹកនេះ ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ទឹកបានហូរជន់ចូលផ្ទះប្រជាពលរដ្ឋប្រមាណ ២៧ ខ្នងផ្ទះទៀតហើយ

ចែករំលែក៖

ខេត្តប៉ៃលិន ៖បើតាមប្រភពផេក ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ បានបញ្ជាក់ឱ្យដឹងថា៖ គ្រាន់តែភ្លៀងធ្លាក់ពីយប់មិញត្រឹមតែ ២០ មម ប៉ុណ្ណោះ នៅវេលាព្រឹកនេះ ភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ទឹកបានហូរជន់ចូលផ្ទះប្រជាពលរដ្ឋប្រមាណ ២៧ ខ្នងផ្ទះទៀតហើយ ។
ក្រសួងបន្តថា៖ តំបន់នេះ ជាតំបន់ទំនាបជាងគេ ជាធម្មតាភ្លៀងធ្លាក់នៅផ្នែកខាងលើ ចាប់ពីកម្រិត ៥០ មម ឡើងទៅ ទើបមានជំនន់ទឹកភ្លៀងកើតឡើងក្នុងតំបន់នេះ ។ ប៉ុន្តែដោយសារជំនន់ធំទើបតែត្រូវបានបញ្ចប់ ហើយភ្លៀងពីយប់មិញត្រឹមតែ ២០ មម ក៏បណ្តាលឲ្យទឹកហូរជន់ចូលផ្ទះប្រជាពលរដ្ឋមួយចំនួនទៀតសាជាថ្មី ។ ទោះយ៉ាងណាក៏ដោយជំនន់នេះ និងស្រកទៅវិញបណ្តើរៗផងដែរ ប្រសិនបើមិនមានភ្លៀងធ្លាក់បន្ថែមទៀតទេនោះ ៕

ដោយ៖សិលា


ចែករំលែក៖