ភ្នំពេញ៖ ស្របពេលប្រជាពលរដ្ឋកំពុងទទួលរងគ្រោះដោយជំនន់ទឹកភ្លៀងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងនាមសហការីកាកបាទក្រហមកម្ពុជា សូមចូលរួមការសោកស្តាយ និងសម្តែងនូវអាណិតអាសូរដល់បងប្អូនដែលបានរងគ្រោះដោយសារទឹកជំនន់។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី បានបញ្ជាក់ថា៖ កាកបាទក្រហមកម្ពុជា បាននឹងកំពុងជួយបងប្អូននៅទូទាំងប្រទេសជាពិសេស ខេត្តបាត់ដំបង ពោធិសាត់ បន្ទាយមានជ័យ ដោយពុំទុកអ្នកណាមួយចោលនោះទេ។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់គ្នា៖
– ត្រូវរក្សាអនាម័យឲ្យបានល្អ បរិភោគទឹកដែលបានដាំឆ្អិនត្រឹមត្រូវ
– ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់លង់ទឹក ជាពិសេសកុមារ
– បន្តការបង្ការការឆ្លងមេរោគ COVID-19 នៅក្នុងសហគន៏
– ការពារការឆ្លងមេរោគគ្រុនឈាម និងគ្រុនឈាក ដល់កុមារ និងទារក ៕
ដោយ៖សិលា