ព័ត៌មានទាន់ហេតុការណ៍៖

ជើងឯកប្រណាំងម៉ូតូពិភពលោក៤សម័យកាលបានខកខានការប្រណាំងបន្ទាប់ពីការធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

ចែករំលែក៖

កីឡាករប្រណាំងម៉ូតូដ៏ល្បីមួយរូបគឺលោក Valentino Rossi និយាយថាគាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ដែលនឹងខកខានការប្រណាំងលើកបន្ទាប់នៃរដូវកាលប្រណាំងម៉ូតូកម្មវិធី MotoGP ។

កីឡាករប្រណាំងម៉ូតូជនជាតិអ៊ីតាលីវ័យ៤១ឆ្នាំរូបនេះគឺជាជើងឯកពិភពលោកសម័យកាល និងជាអ្នកឈរលេខ១៣ក្នុងចំណាត់ថ្នាក់នៅរដូវកាលនេះ។ ការប្រណាំងបន្ទាប់នឹងធ្វើនៅអាឡិន ប្រទេសអេស្ប៉ាញនៅថ្ងៃទី១៨ ខែតុលាជាមួយនឹងការប្រណាំងមួយផ្សេងទៀតនៅកន្លែងដដែលនៅមួយសប្តាហ៍ក្រោយមក

នៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គមលោក Rossi បាននិយាយថាជាអកុសលព្រឹកនេះខ្ញុំបានភ្ញាក់ហើយខ្ញុំមិនមានអារម្មណ៍ល្អទេ ឆ្អឹងរបស់ខ្ញុំឈឺ ហើយខ្ញុំក្តៅខ្លួនបន្តិចដូច្នេះខ្ញុំក៏ទូរស័ព្ទទៅវេជ្ជបណ្ឌិតដែលបានធ្វើតេស្តខ្ញុំ២ដងភ្លាមៗ

លោកបានបន្ថែមថាខណៈពេលដែលការធ្វើតេស្តដំបូងគឺអវិជ្ជមានហើយការធ្វើតេស្តលើកទីគឺមានលក្ខណៈវិជ្ជមានខ្ញុំពិតជាខកចិត្តខ្លាំងណាស់ដែលខ្ញុំត្រូវខកខានការប្រណាំងនៅអាឡិន ខ្ញុំមានសុទិដ្ឋិនិយមនិងមានទំនុកចិត្ត ប៉ុន្តែខ្ញុំរំពឹងថាការប្រកួតជុំទីនៅ Aragon ខ្ញុំនឹងមិនខកខានចូលរួមប្រកួតឡើយ

បច្ចុប្បន្នកីឡាករប្រណាំងម៉ូតូលំដាប់ពិភពលោក Valentino Rossi កំពុងដាក់ឲ្យនៅដាច់ដោយឡែកចំនួនមួយសប្តាហ៍ដើម្បីតាមដានស្ថានភាពជំងឺនិងសុខភាពរបស់គាត់ ហើយនឹងត្រូវធ្វើតេស្តជាលើកទី៣នៅសប្តាហ៍ក្រោយ។ ប្រសិនបើការធ្វើតេស្តលើកទី៣មានសញ្ញាអវិជ្ជមាន គាត់នឹងបានចូលរួមប្រកួតសម្រាប់ជុំទី២ កម្មវិធី MotoGP បានដោយ៖ភារៈ


ចែករំលែក៖