ព័ត៌មានទាន់ហេតុការណ៍៖

Victor Moses ចាកចេញពី Chelsea ម្តងទៀតទៅចូលរួមជាមួយSpartak Moscow ក្នុងលក្ខខណ្ឌខ្ចីជើង

ចែករំលែក៖

កីឡាករ Victor Moses បានចាកចេញពីក្លិបតោខៀវ Chelsea ក្នុងលក្ខខណ្ឌខ្ចីជើងដោយចូលរួមជាមួយក្រុម Spartak Moscow របស់រុស្ស៊ីសម្រាប់រដូវកាល ២០២០-២០២១ ។

អតីតកីឡាករអន្តរជាតិនីហ្សេរីយ៉ារូបនេះបានចូលរួមជាមួយក្លិបតោខៀវChelsea បន្ទាប់ពីផ្លាស់មកពីក្លិប Wigan Athletic ក្នុងឆ្នាំ២០១២ ប៉ុន្តែត្រូវបានគេខ្ចីជើងម្តងហើយម្តងទៀត

ការផ្លាស់ប្តូររបស់កីឡាករ Victor Moses ទៅកាន់ Spartak គឺជាក្លិបទី៦ផ្សេងគ្នាដែលកីឡាកររូបត្រូវបាន Chelsea ខ្ចីជើងបន្ទាប់ពី Liverpool, Stoke City, West Ham, Fenerbahce និង Inter Milan

ក្រុម Spartak ដែលស្ថិតនៅលំដាប់លេខបន្ទាប់ពីក្រុម Zenitតាមរយៈ១០ ប្រកួតនៃរដូវកាលនៃក្របខ័ណ្ឌ Premier League របស់រុស្សុីបានបញ្ជាក់ថា ពួកគេមានជម្រើសក្នុងការទិញ Victor Moses នៅចុងបញ្ចប់នៃការខ្ចីជើងរបស់គាត់

ក្លិបបានសរសេរនៅលើបណ្តាញសង្គម Twitter ថាSpartak Moscow និង Chelsea បានយល់ព្រមផ្ទេរតារាឆ្នើមនីហ្សេរីយ៉ា Victor Moses មកកាន់ក្លិបរបស់យើង កិច្ចព្រមព្រៀងខ្ចីជើងជាមួយខ្សែបម្រើវ័យ២៩ឆ្នាំគឺរហូតដល់ចប់រដូវកាលដោយមានជម្រើសក្នុងការទិញផ្តាច់” ។

គួរបញ្ជាក់ផងដែរថា កីឡាករ Victor Moses មានវ័យ២៩ឆ្នាំបានលេងឲ្យក្លិបតោខៀវ Chelsea កាលពីឆ្នាំមុន ហើយចាប់តាំងពីពេលនោះមកគាត់បានចំណាយពេលវេលាក្នុងការខ្ចីជើងនៅក្លិប Fenerbahce និងInter Milan កីឡាកររូបនេះបានបង្ហាញខ្លួនចំនួន២០ លើកនៅក្នុងរាល់ការប្រកួតទាំងអស់សម្រាប់ Inter Milan កាលពីរដូវកាលមុនរាប់បញ្ចូលទាំងប្រកួតនៅ Europa League នៅពេលដែលពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រមុនពេលចាញ់ក្រុម Sevilla ដោយ៖ភារៈ


ចែករំលែក៖